សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា
(VOV)_នាព្រឹកថ្ងៃទី ១៣ មករា នៅរាជធានីភ្នំពេញ កម្ពុជា នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung និងសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែន បាន អញ្ជើញចូលរួមពិធីបើកសម្ពោធន៍សាខាមន្ទី ពេទ្យ Cho Ray - ភ្នំពេញ។ ថ្លែងមតិ នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ គំរោងការណ៍មន្ទីពេទ្យ Cho Ray - ភ្នំពេញ ជាសំណង់ដើមដំបូង អំពីកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ក្នុងវិស័យសុខាភិបាល ជាវិស័យដែលប្រជាជនកម្ពុជា កំពុងយកចិត្តទុកដាក់ជាច្រើន។ នេះក៏ជាការជោគជ័យរបស់កិច្ចសហប្រតិតប្តិការរវាងទីក្រុងហូជីមិញជាមួយរាជធានីភ្នំពេញផងដែរ។”
|
នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung និងសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែន(nguyensinhhung.net) |
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានជឿជាក់ថា៖ បន្ទាប់ពីគំរោងការណ៍
Cho Ray – ភ្នំពេញ បណ្ដាតំបន់ អង្គភាពអាជីវកម្ម មន្ទីពេទ្យធំៗរបស់វៀតណាមនឹង
បន្តវិនិយោគចូលសំណង់ផ្សេងៗទៀត រួមចំណែកដោះស្រាយតម្រូវការអំពីការពិ
និត្យព្យាបាលជំងឺរបស់ប្រជាជនកម្ពុជា និងរួមចំណែកពង្រឹងចំណងមិត្តភាព ប្រពៃ
ណីរវាងប្រជាជននៃប្រទេសទាំងពីរ។
នាថ្ងៃនេះដែរ នៅរាជធានីភ្នំពេញ លោក Nguyen Tan Dung និងសមភាគីសម្តេចហ៊ុន
សែន បានធ្វើអធិបតីសន្និសីទ លើកទី៤ស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគវៀត
ណាម-កម្ពុជា។
ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ រដ្ឋាភិបាលវៀតណាមវាយតំលៃខ្ពស់ចំពោះគោលនយោបាយរបស់កម្ពុជា
ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម បង្កលក្ខណះងាយស្រួលដើម្បីបណ្ដាអង្គភាពអាជីវកម្មវៀតណាម វិនិយោគទុននៅកម្ពុជា។ រដ្ឋាភិបាលវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយរាជ
រដ្ឋាភិបាលកម្ពុជា នាំទំនាក់ទំនងអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ នាំមកផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្ម
សំរាប់សន្តិភាព កិច្ចសហប្រតិតប្តិការ អភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ។”
រីឯ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែន បានស្នើ៖បណ្ដាអង្គភាពអាជីវកម្មវៀតណាម យកចិត្តទុកដាក់ដល់ការវិនិយោគទុនក្នុងវិស័យកែច្នៃស្បៀង ម្ហូបអាហារ
និងកសិផល។ ទន្ទឹមនឹងនោះសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែន ក៏បាន
សម្ដែងនូវគោលបំណងថា៖រដ្ឋាភិបាលវៀតណាមបន្តគាំទ្រកម្ពុជាតាមរយៈការ
បង្កើនកិច្ចសហប្រតិបត្តិការ វិនិយោគទុនតទៅទៀត។ កម្ពុជាជានិច្ចកាលស្វាគម
ជួយជ្រោមជ្រែងគ្រប់គំរោងការវិនិយោគរបស់វៀតណាមចូលមកកម្ពុជា៕