សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅគុយប៉ា

(VOV)_ នាព្រឹកថ្ងៃទី ២៨ មិនា (តាមម៉ោងវៀតណាម) នៅទីក្រុង ​La Habana ប្រធានក្រុមប្រឹក្សាររដ្ឋ និងជាប្រធានក្រុមប្រឹក្សារ​រដ្ឋមន្ត្រីគុយប៉ា លោក​ Raul Castro
 Ruz បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Tan
 Dung​។ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្ត​ពង្រឹង​និងពង្រីកថែមទៀតទំនាក់ ទំនងសាមគ្គីភាពជាភាតរះ ​មិត្តភាពប្រពៃណី និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  រវាងវៀតណាមនិងគុយប៉ា។

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅគុយប៉ា - ảnh 1
ប្រធានក្រុមប្រឹក្សាររដ្ឋគុយប៉ា Raul Castro Ruz បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung(TTXVN)

          នាយករដ្ឋមន្ត្រី​ Nguyen Tan Dung​ និងលោកប្រធាន Raul Castro Ruz បានផ្លាស់ ប្តូរ និងឯកភាពអំពីរាល់ទិសដៅធំៗ និងរាល់វិធានការជំរុញទំនាក់​ទំនងវៀតណាម -គុយប៉ា ក្នុងរយៈពេលខាងមុខនេះ ជាពិសេស​គឺក្នុង​បណ្ដា​វិស័យដែលប្រទេសទាំងពីរ
មាន សក្ដានុភាពនិងឧត្តមភាព​ ដូចជា៖​ពាណិជ្ជកម្ម កសិកម្ម ថាមពល សុខាភិបាល
…។ល។ ​ថ្នាក់ដឹកនាំទាំងពីររូប​នេះ ​បាន​វាយតំលៃខ្ពស់ចំពោះការរួមសហការដ៏ជិត
ស្និទ្ធិ  ការជួយជ្រោម​ជ្រែង ​និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពរវាង
ប្រទេសទាំង​ពីរ នៅបណ្ដាអង្គការអន្តរជាតិ​ និងវេទិការពហុភាគី រួមចំណែកការ​ពារ​ផលប្រយោជន៍ត្រឹមត្រូវ និងលើកកំពស់តួនាទីរបស់ប្រទេសនិមួយៗនៅ​លើឆាក អន្តរជាតិ រួមចំណែកសកម្មចូលក្នុងការតស៊ូរួមរបស់ប្រទេសកំពុង​អភិវឌ្ឍន៍នានា  ដើម្បីពិភពលោកមួយប្រកបដោយសមភាព និងល្អប្រសើជាង។

          បន្ទាប់ពីពិធីជួបសន្ទនានេះ ប្រធាន Raul Castro Ruz  បានតាងនាម​អោយរដ្ឋ
គុយប៉ា  ប្រគល់ជូននាយករដ្ឋមន្ត្រី Nguyen Tan Dung គ្រឿង​ឥស្សារិយស Jose Marti ជាគ្រឿងឥស្សារិយសថ្លៃថ្នូរ​បំផុតរបស់បក្ស ​និង​រដ្ឋគុយប់ា។ ក៏ក្នុងឱកាសនេះដែរ  នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ប្រគល់​ជូនប្រជាជនគុយប៉ា អង្ករចំនួន៥០០០
តោន  និងម៉ាស៊ីនកុំព្យូទ័រ១០០​គ្រឿង។ បន្ទាប់នោះ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung​ និងលោកប្រធាន Raul Castro Ruz បានធ្វើជាក្សិលសាក្សីពិធីចុះហត្ថលេខាលើកម្មវិធី​ពិភាក្សាស្ដីពីសេដ្ឋកិច្ចក្នុងរយៈបេលមធ្យមរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និង
អនុស្សារណយោគយល់គ្នាក្នុងវិស័យសុខាភិបាល។ ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សន
កិច្ច លើកនេះ បណ្ដាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ បានចុះហត្ថលេ ខាលើកិច្ច សហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងការពារប្រទេស។ បញ្ចប់ដំណើ់រទស្សន កិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ភាគីទាំងពីរបានចេញសេចក្ដី
ថ្លែងការណ៍ រួម វៀតណាម-គុយប៉ាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ