សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប៊ុលហ្គារី
(VOV)_នារសៀលថ្ងៃទី៦ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបាន
ចាក់ចេញពីទីក្រុង Sofia ប៊ុលហ្គារី ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរ
ទស្សនកិច្ចជាផ្លូវការប្រកបដោយជោគជ័យនៅប៊ុលហ្គារី ព័រទុយហ្គាល Algieria
និងអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម
ជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបផងដែរ។
|
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប៊ុលហ្គារី |
នាយប់ថ្ងៃទី៥ មិថុនា តាមម៉ោងវៀតណាម នៅទីក្រុង Sofia នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីប៊ុលហ្គារី
លោក Rosen Plevneliev ។ ប្រធានាធិបតី Rosen Plevneliev បានឯកភាពជាមួយ
នាយករដ្ឋមន្ត្រី Nguyen tan Dung ថា៖ប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ
ការពារប្រទេស វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និងបណ្ដុះបណ្ដាល វប្បធម៌ ទេស
ចរណ៍ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់នៃប្រទេសទាំងពីរ
ដើម្បីនាំទំនាក់ទំនងវៀតណាម- ប៊ុលហ្គារី ឡើងកំពស់ថ្មី ឆ្ពោះទៅដៃគូយុទ្ធ
សាស្ត្រក្នុងអនាគត។
|
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប៊ុលហ្គារី |
នាយប់ថ្ងៃទី៥ មិថុនាដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
បានអញ្ជើញជាអធិបតីជំនួបប្រាស្រ័យជាមួយអង្គភាពអាជីវកម្មវៀតណាម-ប៊ុល
ហ្គារី។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ ខ្ញុំនិងនាយករដ្ឋមន្ត្រីប៊ុលហ្គារី ទើបនឹងបានបញ្ចប់ការចរចារប្រកបដោយ
ល្អប្រសើរ។ ខ្ញុំនិងនាយករដ្ឋមន្ត្រីប៊ុលហ្គារីបានឯកភាពថា៖ភាគីទាំងពីរត្រូវបង្ក
លក្ខណះងាយស្រួលជាងទៀត ដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើន
កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព ជាក់ស្ដែង លើគ្រប់ជ្រុងជ្រោយ ដើម្បី
នាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ។ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ចពាណិជ្ជកម្ម វិនិយោគដោយប្រសិទ្ធិភាពនេះ នឹងរួមចំណែកជាក់ស្ដែងចូលក្នុង
ការបង្កើនទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ វៀតណាមនិងប៊ុល
ហ្គារីដែរ៕”