សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅព័រទុយហ្គាល់

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅព័រទុយហ្គាល់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីព័រទុយហ្គាល់លោក Anibal Cavaco Silva (VNP)


        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅព័រទុយហ្គាល់ នា
​រសៀលថ្ងៃទី៣មិថុនាតាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីព័រទុយហ្គាល់លោក
Anibal Cavaco Silva។ លោក Nguyen Tan Dung បានស្នើរប្រទេសទាំងពីរ​ត្រូវ​ខំប្រឹង
ប្រែងដើម្បីនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគក្លាយទៅជា
សសរស្នូលក្នុងទំនាក់ទំនងទ្វេភាគីជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដា​វិស័យ
សមស្របនឹងឧត្តមភាពនិងតម្រូវការអភិវឌ្ឍន៍នៃប្រទេសនីមួយៗដូចជា​សេដ្ឋកិច្ច
សមុទ្រនាវាចរណ៍ថាមពលទេសចរណ៍។

        ប្រធានាធិបតីព័រទុយហ្គាល់លោក Anibal Cavaco Silva បានឯកភាព​ជា​មួយ
សំណើរជាក់ស្ដែងរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងអះអាងថា​ព័រទុយ
ហ្គាល់គាំទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហ
ភាពអឺរ៉ុប បញ្ចប់ការចរចារយ៉ាងឆាប់ៗនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
​ពាណិជ្ជកម្មសេរីវៀតណាម- EU និយាយរួមនិងជាមួយព័រទុយហ្គាល់នីយាយ
​ដោយ​ឡែក។

        នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានជួប​ចរចារ​
ជាមួយនាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក Pedro Passos Coelho។ នៅ​ការចរចារ​
នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរនិងឯកភាពលើវិធានការជាច្រើន​សំដៅជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានស្នើររដ្ឋាភិបាលនៃប្រទេសទាំងពីរបន្ត​សហការ​ជិតស្និទ្ធនិង​គាំទ្រគ្នា
នៅវេទិការពហុភាគី ដំបន់និងអន្តរជាតិ។

        នៅការចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ​
សន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ចំពោះកិច្ច​សហប្រតិ
បត្តិការសេដ្ឋកិច្ចសមុទ្រ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា ជំលោះនៅ
សមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធីសមស្របនឹងធ​ម្មនុញ្ញនៃអង្គការ
សហប្រជាជាតិនិងគោលការណ៍សារវន្តនៃច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ