សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសន្និសិទជាន់ខ្ពស់អាស៊ានលើកទី២២
(VOV)_នារសៀលថ្ងៃទី ២៤ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Tan Dung ដែលដឹកនាំគណះប្រតិភូវៀតណាម បានទៅកាន់រដ្ឋធានី Bandar Seri
Begawan (ប្រ៊ុយណេ) ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២២។ សន្និសីទ
ជាន់ខ្ពស់ អាស៊ាន ២០១៣ លើកនេះ ដោយប្រធានបទ÷ ប្រជាជនរបស់យើង អនាគតរ
បស់យើង។ តាមកម្មវិធី នាយករដ្ឋមន្ត្រីNguyen Tan Dung នឹងមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន នាយប់ថ្ងៃទី ២៤មេសា និងដំណើការកិច្ចប្រជុំចង្អៀត នាថ្ងៃទី ២៥ មេសា។ តាមគំរោង នៅសន្និសីទជាន់ខ្ពស់អាស៊ានលើកនេះ នាយករដ្ឋមន្ត្រី
Nguyen Tan Dung និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន នឹងពិភាក្សាអំពីបណ្ដាអាទិ
ភាពស្នូល របស់អាស៊ានក្នុងឆ្នាំ ២០១៣ បញ្ជាណែនាំបណ្ដាវិធានការជំរុញការកសាង
សហគមន៍អាស៊ាន និងកំណត់ទិសដៅក្នុងអនាគតរបស់សហគមន៍ បើកទូលាយទំនាក់
ទំនង កិច្ចការបរទេស…។ល។
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung (nguyentandung.org ) |
នាយប់ថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងមានជំនួបសន្ទនាទ្វេភាគិ
ជាមួយ ព្រះមហាក្សត្រប្រ៊ុយណេHaji Hassanal Bolkiah ប្រធានសន្និសីទជាន់ខ្ពស់អាស៊ាន
លើកទី ២២ និងប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono ផងដែរ៕