សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងដំណើរចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី

(VOVWORLD) -នារសៀលថ្ងៃទី១៧ខែមិនា (តាមម៉ោងតំបន់) នៅទីក្រុង Sydney នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Malcolm Turnbull បានអញ្ជើញជាអធីបតី ពិធីទទួលស្វាគមន៍ប្រធាន គណៈប្រតិភូនៃបណ្តាគណៈប្រតិភូមកចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន- អូស្ត្រាលី។ 
សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងដំណើរចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចាប់ផ្តើមសកម្មភាពចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្រ្តាលី

តាមរបៀបវារៈ នាថ្ងៃទី១៨ខែមិនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពេញអង្គ ស្តីពីការ បង្កើនការតភ្ជាប់អាស៊ាន-អូស្ត្រាលី ដៃគូ សេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលីនិងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មអាស៊ាន-អូស្ត្រាលី ផងដែរ។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញថ្លែងបទ សន្ទរកថាសំខាន់ ស្តីពីបញ្ហាស្នូលមួយចំនួនក្នុងសន្និសីទនេះ ក្នុងនោះបានលើកឡើង នូវទស្សនៈនិងសំណើរចូលរួមចំណែកក្នុងសន្និសីទ។

        នៅខាងក្រៅសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី នាព្រឹកថ្ងៃទី១៧ខែ មិនា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញ ជួបសន្ទនាទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ។ ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ វៀតណាម លោក Pete Peterson អ្នកការទូតមួយរូបដែលមានភាពជិតស្និទ្ធជាមួយ នឹងដំណើរការជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ