សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅសន្និសីទCLVលើកទី៨
|
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung នៅព្រលានយន្តហោះអន្តរជាតិនៅទីក្រុងវៀងច័ន្ទ |
(VOVworld) - នារសៀលថ្ងៃទី២៤ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan
Dung បានទៅកាន់រដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ ចាប់ផ្ដើមបណ្ដាសកម្មភាពក្នុង
ក្របខ័ណ្ឌសន្និសីទកំពូលត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV) លើកទី
៨។សកម្មភាពស្នូលនៃសន្និសីទនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ វិច្ឆិកា។នេះគឺជា
ឱកាសដើម្បីរដ្ឋាភិបាលនៃប្រទេសទាំង៣បង្កើនកិច្ចសហការយ៉ាងស្អិតរមួតនិងជាក់
ស្ដែងក្នុងការលាតត្រដាងអនុវត្តបណ្ដកម្មវិធីសហប្រតិបតិ្តការលើវិស័យយោធា សន្តិ
សុខ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅខេត្តទាំង១៣ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។
សន្និសីទលើកនេះ មានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិង
កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង៣ ជាពិសេសក្នុងការលើក
កំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ត្រីកោណអភិវឌ្ឍន៍ ព្រម
ទាំងរួមចំណែកក្នុងសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងរួមនៃអនុតំបន់ Mekong ឆ្ពោះទៅសហគមន៍អាស៊ាននាឆ្នាំ២០១៥៕