សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅឡាវ

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅឡាវ - ảnh 1
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅឡាវ

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅប្រទេសឡាវ នារសៀលថ្ងៃទី១២ មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានជំនួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក ThonglounSisoulith​ និងប្រធានរដ្ឋសភា 
លោកស្រី Pany Yathotu និងអញ្ជើញទៅសាកសួរ​សុខទុក្ខ​ អតីតលេខាធិការបក្ស និង
ជាប្រធានរដ្ឋឡាវ លោក Chummaly Xaynhaxon ។

          នៅក្នុងបណ្ដាជំនួបសន្ទនា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក ​Thongloun
Sisoulith និងប្រធានរដ្ឋសភា លោកស្រី Pany Yathotu បានសង្កត់​ធ្ងន់ទៅ​លើអត្ថន័យ
នៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ជាលើកដំបូងរបស់ប្រធាន​រដ្ឋ លោក Tran Dai Quang
ក្នុងថានះថ្មីជាប្រធានរដ្ឋ។ ប្រការនេះបាន​បង្ហាញ​នូវការយកចិត្តទុកដាក់របស់បក្ស
 រដ្ឋ និងរដ្ឋាភិបាល ក៏ដូចជារបស់បុគ្គលលោកប្រធានរដ្ឋ Tran Dai Quang ចំពោះ
ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ក៏បាន
ជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកសំខាន់ ក្នុងការពង្រឹងនិង
ពង្រីកទំនាក់ទំនងប្រពៃណី ​ចំណងសាមគ្គី​ភាពពិសេស និងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតំ
លៃខ្ពស់ចំពោះ​សមិទ្ធិផលសំខាន់ៗ ដែលបក្ស និង​ប្រជាជនឡាវទទួលបាននាពេល
កន្លងទៅ។ ភាគីទាំងពីរក៏បានវាយតំលៃខ្ពស់ចំពោះ​ទំនាក់ទំនងសហប្រតិបត្តិការ
ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និយាយរួម និងរវាងរដ្ឋសភា រដ្ឋាភិបាលនៃប្រទេស
ទាំងពីរ​និយាយដោយឡែក រួមចំណែកសំខាន់ដើម្បី​ប្រទេស​ទាំងពីរទទួលបានសមិទ្ធិ​
ផលនានា ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច ​វប្បធម៌​ វិទ្យាសាស្ត្រ និងបច្ចេកទេស រវាងវៀតណាម-ឡាវ ក្នុងដំណាក់កាល ២០១១-២០២០ និងកិច្ចព្រម
ព្រៀងសហប្រតិបត្តិការវៀតណាម-ឡាវ ដំណាក់កាល ២០១១-២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ