សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅសន្និសីទ APEC លើកទី២២
(VOVworld) - នាយប់ថ្ងៃទី១០វិច្ឆិកា នៅទីក្រុងប៉េកាំងនៃប្រទេសចិន ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang និងលោកជំទាវបានអញ្ជើញចូលរួមពិធីជប់លៀងជា
កត្តិយសនិងកម្មវិធីសិល្បៈស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច APEC ក្រោម
អធិបតីភាពរបស់ប្រធានរដ្ឋចិនលោក Xi Jinping។
|
បណ្ដាថ្នាក់ដឹកនាំ APEC ថតរូបអនុស្សាវរីយ៍ |
លោក Truong Tan Sang និងថ្នាក់ដឹកនាំ APEC ផ្សេងៗ បានចែករំលែកទស្សនៈអំពី
បណ្ដាបញ្ហានៅតំបន់និងលើពិភពលោកដែលភាគីនានាយកចិត្តទុកដាក់ដូចគ្នា
ព្រមទាំងអះអាងថានឹងបន្តរក្សាតួនាទីរបស់ APEC កសាងសហគមន៍តំបន់អាស៊ី-
ប៉ាស៊ីហ្វិកអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងសប្បូររុងរឿង។នាថ្ងៃដដែល លោក
Truong Tan Sang បានមានជំនួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Barack
Obama នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko
Widodo ប្រធានាធិបតីឈីលីលោកស្រី Michele Bachelet ប្រធានាធិបតីប៉េរូលោក
Ollanta Humala ព្រះមហាក្សត្រប្រ៊ុយណេលោក Hassanal Bolkiah នាយករដ្ឋមន្រ្តី
អូស្រ្តាលីលោក Tony Abbott និងនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha៕