សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅមីយ៉ាន់ម៉ា
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសមីយ៉ានម៉ា នា
ព្រឹកថ្ងៃទី១តុលា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Kim Nganនិងគណៈ
ប្រតិភូជាន់ខ្ពស់បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាម
និង អាណិកជនវៀតណាមនៅមីយ៉ានម៉ា។
|
លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungon |
មុននោះ នាថ្ងៃទី៣០កញ្ញា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃសមាគម
ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី២៧ (AIPA - 37) លោកស្រី Nguyen Thi Kim Ngan
បានអញ្ជើញជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភព
លោក (IPU) លោក Martin Chungon។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan ជឿ
ជាក់ថា អគ្គលេខាធិការ Martin Chongun នឹងជួយសហភាពអន្តរសភានិងសភាជា
សមាជិក នានាឲ្យទទួលបានគោលដៅសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ
និងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan បានរួមជាមួយថ្នាក់ដឹកនាំនានាទៅសម្តែងការគួរសមប្រធាន
រដ្ឋសភាមីយ៉ាន់ ម៉ា និងជាប្រធាន AIPA-37 លោក Mahn Win Khan ផងដែរ។
នៅខាងក្រៅ AIPA- 37 នេះ នាថ្ងៃទី៣០កញ្ញា លោកស្រី Nguyen Thi Kim Ngan
បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាសឹង្ហបុរី Halimah Yacob។នៅក្នុងជំនួប
នេះ ប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យភាគីទាំងពីរសកម្មពង្រីកការងារជួបប្រា
ស្រ័យទាក់ទងទ្វេភាគីលើគ្រប់ជាន់ថ្នាក់ ព្រមទាំងរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យនាពេលខាងមុខ៕