សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅរស្ស៊ី
(VOV)_នារសៀលនិងយប់ថ្ងៃទី ១០ មិនា (តាមម៉ោងតំបន់) បន្ទាប់ពីពេលទៅកាន់
រដ្ឋធានីមូស្គូវ ( រុស្ស៊ី) ដាក់កម្រងផ្កានៅវិមានគោរពវិញ្ញាណក្ខ័ណ្ឌ លោកប្រធានហូជីមិញ
និងទៅទស្សនាការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ហាណូយ-មូស្គូវ
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទៅទស្សនានៅស្ថានទូតវៀតណាម ប្រចាំនៅរុស្ស៊ី និងជួបសំណេះសំណាលជាមួយ កម្មាភិបាល បុគ្គលិកស្ថានទូត និង
បង ប្អូនសហគមន៍ជនវៀតណាម នៅរុស្ស៊ី។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានអោយដឹងថា÷ ភារកិច្ចមួយ ក្នុងចំណោមភារកិច្ចសំខាន់ របស់រដ្ឋសភា
វៀត ណាម ក្នុងឆ្នាំ ២០១៣នេះគឺការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២÷
“ រដ្ឋធម្មនុញ្ញ ជាឯកសារគតិយុត្តិ។ វាជាឯកសារនយោបាយផង និងជាឯកសារ គតិយុត្តិផងដើម្បីបង្ហាញនូវសុឆ័ន្ទះរបស់ប្រជាជន ដើម្បីប្រជាជន ដើម្បីប្រជាជនអាច
អនុវត្តសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ ធានាប្រទេសជាតិអភិវឌ្ឍន៍។ នៅមានបេលវេ
លា យើងនឹងបន្តរួមមតិ ដើម្បីឆ័ន្ទះនិងបញ្ញារបស់ជនវៀតណាម ត្រូវបានជ្រើសរើស បញ្ជូលក្នុងរដ្ឋធម្មនុញ្ញនេះ។”
|
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅរស្ស៊ី(internet) |
ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានអះអាងថា÷បក្សនិងរដ្ឋវៀតណាម ជា
និច្ចកាល លៃទុកការយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស
និយាយរួមនិងសហគមន៍ជនវៀតណាមនៅរុស្ស៊ីនិយាយដោយឡែក។ រដ្ឋសភាជា
និច្ចកាលគាំទ្រ បង្កលក្ខណះសំរាប់បងប្អូនផ្សាភ្ជាប់ជាមួយស្រុកកំណើត មាតុប្រទេស៕