សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកម្ពុជា

(VOVworld)-នាព្រឹកថ្ងៃទី២៨កញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួប សំណេះសំណាលជាមួយមន្ត្រីស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅ
កម្ពុជា។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស រដ្ឋនិងរដ្ឋ
សភាជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថា
 ប័នតំណាងនៅឯបរទេសដំណើការសកម្មភាពរួមចំណែកបម្រើកិច្ចការពារ កសាងនិង
 អភិវឌ្ឍន៍មាតុប្រទេស។

        មុននោះ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
 បានអញ្ជើញជួបសវនាការនិងសម្តែងការគួរសមប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចសាយ
ឈុំ។ នៅក្នុងជំនួបនេះ​ ភាគីទាំងពីរមានបំណងថា ប្រទេសទាំងពីរនឹងដោះស្រាយនូវ
បញ្ហានៅសេសសលដើម្បីកសាងខ្សែព្រំដែនសន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍។ ទន្ទឹម
ជាមួយគ្នានោះ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ រួមចំណែកពង្រឹងទំ
នាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងរដ្ឋសភានៃ
ប្រទេសទាំងពីរនិយាយដោយឡែក។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ សម្តេចសាយ
ឈុំ បានអះអាងថា កម្ពុជាជានិច្ចកាលចាត់ទុកវៀតណាមជាបងប្អូនល្អ អ្នកជិតខាងល្អ
ដៃគូ ល្អ និងគាំទ្រនូវលទ្ធផលទទួលបាននាពេលកន្លងទៅអំពីការងារ ខ័ណ្ឌសីមា
បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកម្ពុជា - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញជួបសម្តែងការគួរសម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


        ក៏នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន
 អញ្ជើញជួបសម្តែងការគួរសម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភា​លោកស្រី
Nguyen Thi Kim Ngan បានស្នើឲ្យព្រះមហាក្សត្រ ផ្តោតការយកចិត្តទុកដាក់ជម្រុញ
ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀត
ណាមនៅកម្ពុជារស់នៅស្ថិរភាព រូមចំណែកកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជានិងរួម
ចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
 រីឯខ្លួន វិញ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានជឿជាក់
ថា ដំណើរទស្សនកិច្ចកម្ពុជាលើកនេះរបស់លោកស្រី Nguyen Thi Kim Ngan និង
គណៈ ប្រភិភូអមដំណើរនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងអ្នកជិតខាង សាមគ្គី
ភាព និងមិត្ត ភាពយូរអង្វែងកម្ពុជាវៀតណាម។

        ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញ
ទៅទស្សនាមន្ទីពេទ្យ Cho Ray-ភ្នំពេញ និងរោងចក្រផលិតដោះគោ Angkor Milk។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ