សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅប្រទេសបារាំង

(VOVWORLD) - នាថ្ងៃទី៣១ ខែមីនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មានសកម្មភាពមួយចំនួនក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស បារាំង។
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅប្រទេសបារាំង - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដាក់កម្រងផ្កានៅស្ដូបរូបបដិមារលោកប្រធានហូជីមិញ (រូបថត៖ TTXVN)

  លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដាក់កម្រងផ្កានៅស្ដូប បដិមារលោកប្រធានហូជីមិញ ហើយដាំដើមឈើអនុស្សាវរីយ៍នៅបរិវេនហូជីមិញ នៅឧទ្យាន Montreau ទីក្រុង Montreuil។

        ក្នុងជំនួបជាមួយគណៈកម្មាធិការសម្ព័ន្ធសមាគមន៍ជនវៀតណាមនៅអឺរ៉ុប លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការដែលប្រជាជនវៀតណាមទោះជានៅទីណាក៏ដោយ ប៉ុន្តែជានិច្ចកាលបានស្វះស្វែងប្រមូលផ្ដុំ តភ្ជាប់គ្នា ក្លាយទៅជា សមាគមន៍និងអង្គការប្រកបដោយសាមគ្គីភាព ដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅ មក ចែករំលែកបទពិសោធន៍ក្នុងជីវភាពនិងក្នុងការងារ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា ដំណើរទស្សនកិច្ចជាផ្លូវ ការរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមលើកនេះគឺសំដៅជំរុញ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងបារាំងអោយកាន់រីកចម្រើន យ៉ាងខ្លាំងក្លាថែមទៀត។

       ក្នុងឱកាសរំលឹកខួបលើកទី១០០នៃទិវាបង្កើតសមាគមន៍ជនវៀតណាមនៅបារាំង លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជា មួយសហគមន៍ជនវៀតណាមនៅបារាំង។ ថ្លែងនៅទីនេះ លោកស្រីបានសង្កត់ ធ្ងន់ថា បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរពនិងអនុវត្តន៍គោលនយោបាយមហា សាមគ្គីជាតិទាំងមូល ដោយចាត់ទុកជនវៀតណាមនៅឯបរទេសជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍ប្រជាជាតិវៀតណាមបានឡើយ។ រដ្ឋ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីជួយសហគមន៍ជនវៀត ណាមនៅឯបរទេសមានជីវភាពប្រកបដោយស្ថិរភាព សម្របខ្លួនទៅក្នុងសង្គម នៃប្រទេសសាមី ព្រមទាំងថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាមផងដែរ។

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅប្រទេសបារាំង - ảnh 2 លោកស្រី Nguyen Thi Kim Ngan អញ្ជើញទស្សនាបរិវេនហូជីមិញ (រូបថត៖ TTXVN)

        ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បាន អញ្ជើញចូលរួមពិព័រណ៍ឯកសារផ្ទុកបម្រុងក្រោមប្រធានបទ “ហូជីមិញ-ឥស្សរៈ ជនវប្បធម៌ដ៏ល្បីល្បាញ” នៅទីស្នាក់ការអង្គការ UNESCO នៅទីក្រុងប៉ារីស ផងដែរ។

        ក្នុងជំនួបជាមួយលោក Jean-Pierre Archambault អគ្គលេខាធិការសមា គមន៍មិត្តភាពបារាំង-វៀតណាម ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយបារាំងក្នុង គោលនយោបាយកិច្ចការបរទេស។ លោកស្រីមានគោលបំណងថា នាពេលខាង មុខ សមាគមន៍មិត្តភាពបារាំង-វៀតណាមបន្តជួយឧបត្ថម្ភបណ្ដាសមាគមន៍ជនវៀតណាមនៅបារាំង គាំទ្រចំពោះការរក្សាវប្បធម៌និងភាសាវៀតណាមក្នុងសហ គមន៍ជនវៀតណាមនៅបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ