សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅសហព័ន្ធរុស្ស៊ី
(VOVWORLD) - លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ច កាលគោរពហើយប្ដេជ្ញាចិត្តពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីអោយកាន់តែស៊ីជំរៅ ជាក់ស្ដែង និងប្រកប ដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងផលប្រយោជន៍ពិត ប្រាកដនៃប្រជាជាតិទាំងពីរ។
នារសៀលថ្ងៃទី១១ ខែធ្នូ តាមម៉ោងតំបន់ ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានឌូម៉ា ជាតិរុស្ស៊ីលោក Vyacheslav Volodin នៅទីស្នាក់ការឌូម៉ាជាតិរុស្ស៊ី។
លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ច កាលគោរពហើយប្ដេជ្ញាចិត្តពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីអោយកាន់តែស៊ីជំរៅ ជាក់ស្ដែង និងប្រកប ដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងផលប្រយោជន៍ពិត ប្រាកដនៃប្រជាជាតិទាំងពីរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានស្នើ អោយភាគីទាំងពីរបន្តបើកទូលាយការជួបប្រាស្រ័យ កិច្ចសហប្រតិបតិ្តការ រវាងរដ្ឋសភាទាំងពីរ ស្ថាប័នចំណុះរដ្ឋសភានិងក្រុមសមាជិកសភាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបង្កើនកិច្ចសហការឃ្លាំមើលនិងដាស់តឿនការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការនានាដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Volodin បានអញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំលើកទី១នៃគណៈកម្ម ការសហប្រតិបតិ្តការអន្តរសភារវាងរដ្ឋសភាវៀតណាមនិងឌូម៉ាជាតិរុស្ស៊ី (រូបថត៖ VOV) |
បន្ទាប់ពីជំនួបពិភាក្សាការងារ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Volodin បានអញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំលើកទី១នៃគណៈកម្ម ការសហប្រតិបតិ្តការអន្តរសភារវាងរដ្ឋសភាវៀតណាមនិងឌូម៉ាជាតិរុស្ស៊ី។
មុននោះ នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តី រុស្ស៊ីលោក Dmitry Medvedev។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋាភិបាលរុស្ស៊ីបន្តគាំទ្រនិងលើកទឹកចិត្តសហ គ្រាសប្រេងឧស្ម័នរុស្ស៊ីចូលរួមបណ្ដាក់ទុនក្នុងគម្រោងប្រេងឧស្ម័នថ្មីៗនៅ វៀតណាម ដោយស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ចំណែកឯនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានសង្កត់ធ្ងន់ថា រុស្ស៊ីនិងវៀតណាមមានទំនាក់ ទំនងដ៏ល្អប្រសើរ ហើយក្រុមហ៊ុនជាច្រើននៃប្រទេសទាំងពីរកំពុងសហប្រតិ បតិ្តការគ្នាយ៉ាងល្អណាស់។
បន្ទាប់នោះ ក្នុងជំនួបជាមួយប្រធានគណៈបក្សកុម្មុយនិស្តរុស្ស៊ីលោក Zuganov នោះ លោកស្រីប្រធានរដ្ឋសភាបានជម្រាបពីស្ថានភាពអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងទៅ។ រីឯខ្លួនវិញ លោក Zuganov បានសង្កត់ធ្ងន់ថា វៀតណាមជាអាទិភាពមួយក្នុងចំណោម អាទិភាពនៃគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ី ព្រមទាំងអះអាងថា សាជីវកម្មវៀតណាម-រុស្ស៊ី (Vietsovpetro) ជានិមិត្តរូបនៃកិច្ចសហប្រតិបតិ្ត ការរវាងប្រទេសទាំងពីរ៕