សកម្មភាពរបស់លោកប្រធានរដ្ឋវៀតណាមនៅសាធារណៈរដ្ឋឆែក
|
សកម្មភាពរបស់លោកប្រធានរដ្ឋវៀតណាមនៅសាធារណៈរដ្ឋឆែក (Image: VOV) |
(VOVworld) – ក្នុងថ្ងៃធ្វើការលើកទី ២ នៃដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈ
រដ្ឋឆែក នាព្រឹកថ្ងៃទី ១២ ឧសភា តាមម៉ោងតំបន់ (រសៀថ្ងៃទី ១២ ឧសភា តាមម៉ោង ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបធ្វើការ ជាមួយប្រធានគណៈបក្សកម្មុយនិស្តឆែក-Morava និងជាអនុប្រធានសភាជាន់ទាប
ឆែក លោក Vojtech Filip ។ ក្នុងជំនួបធ្វើការនេះ លោក Truong Tan Sang បានវាយ តំលៃខ្ពស់ចំពោះការខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេស
ទាំង ២ ព្រមទាំង អះអាងថា៖ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងមានប្រសិទ្ធភាព រវាងស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំង ២ នឹងរួមចំណែកដ៏សែនសំខាន់ក្នុងការបង្កើនទំនាក់ទំនងវៀតណាម-ឆែកលើគ្រប់វិស័យ។ នាត្រង់ថ្ងៃដ៏ដែល តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមកទស្សនានៅខេត្ត Karlovy Vary ជាទីកន្លែងដែលមានរោងចក្រផលិតកម្មផលិក Moser Glas ស្បីឈ្មោះរបស់ ឆែក។
លោក Truong Tan Sang បានជួបធ្វើការជាមួយអភិបាលខេត្ត Karlovy Varyនិងថ្នាក់
ដឹកនាំទីក្រុងនិងមកទស្សនារោងចក្រ Moser Glas។ លោកប្រធានរដ្ឋ វៀតណាម
បានស្នើរឲ្យថ្នាក់ដឹកនាំខេត្តទីក្រុង Karlovy Vary ពិនិត្យមើលការបង្កើតទំនាក់ ទំនងសហប្រតិបត្តិការជាមួយបណ្ដាខេត្តក្រុងរបស់វៀតណាម។
ក៏ក្នុងឱកាសនេះដែរ លោក ប្រធានរដ្ឋវៀតណាមបានធ្វើជាកស្សិនក្សី
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិ បត្តិការរវាងខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម)៕