|
លោក Truong Tan Sang និងលោកជំទាវជួបសម្តែង
ការគួរសនលោកប្រធានាធិបតីឆែកនិងលោកជំទាវ
(រូបថតៈ vov) |
(VOVworld)- នាំទំនាក់ទំនងមិត្តភាពវៀតណាម-ឆែកឡើងកំពស់ថ្មី។ ប្រការនេះ បានប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកប្រធានាធិបតីឆែក
Milos Zeman អះអាងនៅក្នុងសន្និសីទកាសែតរួមនាថ្ងៃទី១១ឧសភា (តាមម៉ោង
តំបន់)។ លោក Truong Tan Sang សង្កត់ធ្ងន់ថា៖
“សាធារណរដ្ឋឆែកមានទំនាក់ទំនងយូរអង្វែងនិងបានជួយវៀតណាមយ៉ាង
ច្រើន ក្នុងកិច្ចការតស៊ូដណ្តើមឯករាជ្យ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ វៀត
ណាម និងឆែកព្រមព្រៀងគ្នាថា សហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះ បង្កើន
ថែមទៀត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មឲ្យសក្តិសមទៅនឹងទំនាក់ទំនងនៃ
ប្រទេសទាំងពីរ”។
លោកប្រធានរដ្ឋវៀតណាម ក៏បាននិយាយដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីវៀតណាម-EU ជាកិច្ចព្រមព្រៀងដែលឆែកកំពុងខំប្រឹងប្រែងគាំទ្រវៀតណាម។លោកមានប្រសាសន៍ថា៖
“ឆែកបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្លារចំពោះការដែលវៀតណាម
ជាមួយ EU បញ្ចប់ការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA។ នេះគឺជា
គ្រឹះស្ថាន ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមជាមួយ EU និយាយរួម និងរវាងវៀតណាមជាមួយសាធារណរដ្ឋឆែកនិយាយដោយឡែក”។
|
លោក Truong Tan Sang និងលោកជំទាវក្នុងពិធីទទួល |
បណ្តាសហគមន៍ជនវៀតណាមដែលកំពុងរស់នៅឆែកក៏ជាប្រធានបទ១
ដែលបានលើក ឡើងក្នុងសន្និសីទកាសែតនេះផងដែរ។ លោក Milos Zeman បាន
អះអាងថា៖
“សហគមន៍ជនវៀតណាមនៅឆែកជានិមិត្តរូបដ៏ភ្លឺថ្លា១ សម្រាប់បណ្តាសហ គមន៍ជនជាតិផ្សេងៗទៀត។ ប្រសិនបើមានការរើសអើងដទៃ ខ្ញុំនឹងនិយាយ ប្រាប់
គេថា ត្រូវយកជនវៀតណាមនៅឆែក ដែលឧ្សាព្យាយាម និងកុមារវៀត ណាមពូកែរៀនសូត្រធ្វើជាគំរូផង”។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកថា វៀតណាមនិងឆែក ត្រូវបង្កើន រាល់យន្តការសហប្រតិបត្តិការអន្តរសភា យន្តការពិគ្រោះយោបល់សេដ្ឋកិច្ច ក៏ដូច ជាបណ្តាយន្តការសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីនាំទំនាក់ទំនងទ្វេភាគីឲ្យ ស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ពីរ។
នាពេលរសៀលថ្ងៃដដែល លោក Truong Tan Sang បានជួបសំដែងការ គួរមលោកប្រធានព្រឹទ្ធសភាឆែក Lilan Stech និងប្រធានសភាជាន់ទាប លោក Jan
Hamacek ផងដែរ៕