សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន

សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន - ảnh 1
សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន

(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅចិន នាព្រឹកថ្ងៃទី១៥ មករា នៅ​ទីក្រុង 
Hang Zhou ខេត្ត​ Zhe Jiang អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​ លោក Nguyen Phu
Trong បានមានជំនួបសន្ទនាជាមួយបណ្ដា​សហគ្រាស​ចិន​។​ ​ថ្លែងមតិនៅទីនេះ អគ្គ
លេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖

          “ វៀតណាមយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋ កិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយចិន លើកទឹកចិត្ត គាំទ្រនិងត្រៀមខ្លួនជាស្រេច
បង្កលក្ខណះងាយស្រួល សំរាប់សហគ្រាសនៃប្រទេសទាំងពីរ បង្កើន​កិច្ចសហប្រតិបត្តិ
ការ រួមចំណែកចំពោះការអផិវឌ្ឍន៍របស់ប្រទេសទាំងពីរ ​ពង្រឹងនិងពង្រីកថែមទៀត
ទំនាក់ទំនងវៀតណាម-ចិន។វៀតណាម​ស្វាគមន៍​បណ្ដាសហគ្រាសចិន បោះទុនវិនិ
យោគនៅវៀតណាម និងសង្ឃឹមថាសហគ្រាសនៃប្រទេសទាំងពីរបង្កើនបន្ថែម
សកម្មភាពសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍន៍​ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍
ដូចគ្នា ជំរុញខ្លាំងសកម្មភាពទេសចរណ៍ ​​បង្កើនការផ្លាស់ប្តូរ យោគយល់គ្នា និងចំ
ណងមិត្តភាពរវាងប្រជាជននៃប្រទេស​ទាំងពីរ។”

          មុននោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនា​ជាមួយ
​បណ្ដាកម្មាភិបាលនៅអគ្គកុងស៊ូលវៀតណាមប្រចាំនៅ Shanghai ។​នៅទីនេះ​ លោក
អគ្គលេខាបក្សបានស្នើថា៖​ក្នុងសភាពការណ៍ថ្មីនេះ កម្មាភិបាលនិង​បុគ្គលិក​គ្រប់
រូប​នៅទីនេះ បន្តជំនះពុះពារលើការលំបាកលំបិន បំពេញល្អភារកិច្ច​ធ្វើសេនាធិការ
 និងជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរកាន់តែអភិវឌ្ឍន៍
ខ្លាំងក្លា និងជាក់ស្ដែង​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ