សកម្មភាពរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នៅវៀតណាម

(VOVWORLD) -ក្នុងជំនួបទទួលជួបជាមួយអតីតរដ្ឋមន្ត្រី ការរបទេសអាមេរិក លោក John Kerry នាថ្ងៃទី ២០ មិថុនានៅទីក្រុងហាណូយ ប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានវាយតម្លៃខ្ពស់ចំពោះរាល់ការអភិវឌ្ឍន៍យ៉ាងសកម្មក្នុងទំនាក់ ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយអាមេរិក លើវិស័យពាណិជ្ជកម្ម វិនិ យោគ និងវិស័យជាច្រើនទៀត ដែលនាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ

       

សកម្មភាពរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នៅវៀតណាម - ảnh 1

ប្រធានគណៈកម្មការធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry      

លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា វៀតណាម កំពុងបន្តកែទម្រង់យ៉ាងខ្លាំងក្លា ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងបង្ក លក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគិនអាមេរិក មកធ្វើអាជីវកម្មនៅ វៀតណាម។

        រីឯអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងលើការ សន្យារបស់អាមេរិក អំពីការគោរពរបបនយោបាយ ឯករាជ្យ ម្ចាស់ការនិងបូរណភាព ដែនដីរបស់វៀតណាម រួមទាំងគាំទ្រវៀតណាម រៀបចំប្រកបដោយជោគជ័យសន្និ សីទ APEC ២០១៧។ ទន្ទឹមជាមួយគ្នានោះ អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុង ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ជាពិសេសក្នុងការអភិវឌ្ឍន៍ថាមពល ស្អាត ហេដ្ឋរចនាសម្ព័ន្ធរឹងមាំ គ្រប់គ្រងប្រភពទឹកឆ្លាតនិងធនធានក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ