សកម្មភាពរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong នៅឡាវ

(VOVWORLD) -ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅឡាវនិងចូលរួមបណ្តាសកម្មភាពរំលឹកខួបលើកទី ៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវនិងរយៈពេល៤០ឆ្នាំនៃ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវនោះ នារសៀលថ្ងៃទី១៨កក្កដា គណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម ដឹកនាំដោយ លោកស្រី Tong Thi Phong អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម បានអញ្ជើញ ទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត តំណាង សហគមន៍និង សហគ្រាសវៀតណាមនៅឡាវផងដែរ។ �ងៃទី២២ដល់ថ្ងៃទី២៧កក្កដា ទីក្រុងហាណូយ គ្រោងនឹងរៀបចំនិងសហការរៀបចំនូវ សកម្មភាពជាច្រើនសំដៅរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី ជា ពិសេស គឺរៀបចំពិធីរំលឹកទិវានេះតាមទ្រង់ទ្រាយថ្នាក់ជាតិផងដែរ៕

 

សកម្មភាពរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong នៅឡាវ - ảnh 1 លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងការជួបសំណេះសំណាលជាមួយកម្មាភិបាលនិងអាណិកជនវៀតណាមនៅឡាវ

នៅទីនេះ លោកស្រី Tong Thi Phong បានអះអាងថា បក្ស រដ្ឋ និងប្រជាជន វៀតណាម វាយតម្លៃខ្ពស់ចំពោះ ភក្តីភាពស្នេហាជាតិ និងរាល់ការរួមចំណែកសកម្មចំពោះស្រុកកំណើតរបស់អាណិក ជនវៀតណាមនៅឡាវ។ លោកស្រីបានស្នើឲ្យ សហគមន៍ជនវៀតណាមនៅទីនេះ បន្ត ពង្រីកប្រពៃណីដ៏ល្អប្រសើរ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមចំណែកសកម្មទៅ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ ឡាវ និងជានិច្ចកាលជាស្ពានតភ្ជាប់ទំនាក់ ទំនងពិសេសរវាងប្រទេសជាភាតរៈ វៀត ណាម-ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ