សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai នៅសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២
ក្នុងក្របខ័ណ្ឌសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២ ដែលប្រព្រឹត្តទៅនៅកោះ
Hainan ចិន ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានចូលរួមនិងថ្លែងមតិ
នៅសម័យប្រជុំ សំខាន់ចំនួន ២។ នេះគឺ សម័យប្រជុំស្តពីអាស៊ាន ក្រោមប្រធានបទ “តំបន់ពាណិជ្ជកម្មសេរី អាស៊ាននិងសមាហរណកម្មសេដ្ឋកិច្ចតំបន់” និងសម័យប្រជុំ
ក្រោមប្រធានបទ “ទ្វីវអាស៊ីក្នុង សកលលោកមួយកំពុងផ្លាស់ប្តូរ៖ឆ្ពោះទៅកំណើនផូរ
ផង់និងចីរភាព”។
នៅការពិភាក្សារស្តីពីអាស៊ាន ជាមួយការចូលរួមរបស់ ឧបនាយករដ្ឋមន្ត្រីថៃ Naranong អតីតនាតយករដ្ឋមន្ត្រីសឹង្ហបុរី Goh Chok Tong អតីតនាតយករដ្ឋមន្ត្រី ម៉ាឡេស៊ី Ahmad
Badawi រួមជាមួយតំណាងនៃបណ្ដាប្រទេសជាសមាជិកអាស៊ាមផ្សេងៗទៀត ឧបនា
យករដ្ឋមន្ត្រី Hoang Trung Hai បានចែករំលែកទស្សនៈរបស់វៀតណាមអំពីដំណើរ
សមាហរណកម្ម និងការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការកសាងសហគម្មសេដ្ឋកិច្ចអាស៊ាន
នាឆ្នាំ ២០១៥។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើ អត្ថន័យនិងសារៈសំខាន់របស់ ការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងប្លុកនិងតំន់ បង្កើនការជួបប្រស្រ័យប្រជាជនគួបផ្សំទប់
ទល់ នឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ដើម្បីធានាកំណើនចីរភាព។
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានចូលរួមនៅសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២ |
ថ្លែងមតិនៅសម័យប្រជុំក្រោមប្រធានបទ “ទ្វីបអាស៊ីក្នុងសកលលោកមួយកំពុងផ្លាស់
ប្តូរ” ឧបនាយករដ្ឋមន្ត្រីបានវាយតំលៃថា៖ការដែលបណ្ដាខឿនសេដ្ឋកិច្ចទ្វីបអាស៊ីកំពុង
ស្ថិតនៅដំណើរការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅកំណើរផូរផង់និងចីរភាពគឺសមស្របទៅ
នឹងនិន្នាការរួមរបស់ពិភពលោក។ គោលនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញខឿន
សេដ្ឋកិច្ច ឆ្ពោះទៅកំណើនបៃតងនិង ចីរភាពរបស់វៀតណាមត្រូវបានឧបនាយករដ្ឋមន្ត្រី
ចែករំលែកនៅសន្និសីទនេះ ដូចជា ការជ្រើសរើសគោលនយោបាយមួយ ដើម្បីធានា
កំណើរចីរភាពនៃប្រទេសនិមួយៗ ក៏ដូជា ក្នុងតំបន់ទាំងមូល។
នៅខាងក្រៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមានជំនួបសន្ទនាជា
មួយ អគ្គលេខារងរបស់អង្គការសហរប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) Richard Boucher ដើម្បីពិភាក្សារអំពីបណ្ដាវិធានការបង្កើនកិច្ចសហប្រតិបត្តិការ រវាងវៀតណាម
និងអង្គការនេះ៕