សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan នៅឥណ្ឌា

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី ២៨ និងទី ២៩ មិនា គណៈប្រតិភូ
ជាន់ខ្ពស់ វៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានមាន
បណ្ដាជំនួបធ្វើការជាមួយបណ្ដាស្ថាប័ន្ធរដ្ឋាភិបាលសាកលវិទ្យាល័យនិងវិទ្យាស្ថាន
ស្រាវជ្រាវរបស់ឥណ្ឌា សំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំង២ ឲ្យខ្លាំងក្លាថែមទៀត ក្នុងរយៈពេលខាងមុខ។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់
ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាឥណ្ឌា ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសំដែងនូបគោលបំណងថា៖ វៀតណាមនិងឥណ្ឌាបង្កើនកាកសាងទំនាក់ទំនង
សហប្រតិបត្តិការ វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ក្នុងថ្នាក់ជាតិ លើវិស័យអាទិភាពមួយ
ចំនួន ដូចជា៖ បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា nano បច្ចេកវិទ្យាជីវសាស្ដ្រ ជាដើម។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ក៏បានមានជំនួបចរចារ ជាមួយរដ្ឋមន្ត្រីប្រភព
ធនធានមនុស្សនិងអភិវឌ្ឍន៍ឥណ្ឌា និងជា រដ្ឋមន្រ្តីក្រសួងផ្សាព្វ ផ្សាយនិងបច្ចេកវិទ្យា
ព័ត៌មានឥណ្ឌា Kapil Sibal។ នៅទីនោះ ភាគីទាំង២បានចុះហេត្ថលេខា លើអនុស្សរណៈ
យោគយល់គ្នាសហប្រតិបត្តិការ ចំនួន ៩​ ស្តីពី ការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ។ មុន
នោះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan និងក្រុមការងារ​ ក៏បានមកដាក់កម្រង
ផ្ការនៅប្រាង្គតម្តល់សពអគ្គមគ្គុទេសក៍ Mahartma Gandi នៅទីក្រុង New Dehli និងមកសាសួរសុខទុកស្ថានទូតវៀតណាមប្រចាំនៅ ឥណ្ឌា ផងដែរ៕

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan នៅឥណ្ឌា - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ