សកម្មភាពរបស់ ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind នៅទីក្រុង Da Nang

(VOVWORLD) -នាយប់ថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុង Da Nang លេខាគណកម្មាធិការបក្សទីក្រុង Da Nang លោក Truong Quang Nghia បានជួបបដិសណ្ឋារកិច្ចជាមួយ ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
សកម្មភាពរបស់ ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind នៅទីក្រុង  Da Nang - ảnh 1ទិដ្ឋាភាពនៃជំនួបបដិសណ្ឋារកិច្

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយខេត្ត ក្រុងនានារបស់ ឥណ្ឌា។ក្នុងរយៈពេលកន្លងទៅ ទីក្រុង Da Nang បានទទួលគណប្រតិភូអភិបាលក្រុង សម្ព័ន្ធសមាគម និងនាវាកងទ័ពជើងទឹករបស់ឥណ្ឌា។ ក្នុងត្រីមាសទីបីឆ្នាំ២០១៨ តម្លៃប្រាក់នាំចេញពី ទីក្រុង  Da Nang ទៅកាន់ឥណ្ឌា ទទួលបាន ១,៥ លានដុល្លារអាមេរិក កើន ៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ម្យ៉ាងវិញទៀត ទីក្រុង  Da Nang រួមសហការជាមួយស្ថានទូតឥណ្ឌា ប្រចាំនៅវៀតណាម និង ស្ថានអគ្គកុងស៊ុល ឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំកម្មវិធីជួប ប្រាស្រ័យវប្បធម៌ និង សម្តែងសិល្បៈនៅ ទីក្រុង Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ