សកម្មភាពរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា)

(VOVWORLD) - ជារៀងរាល់ថ្ងៃក្នុងខែកក្កដានេះ មានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករបានមកអុជធូបទៀន និងដាក់ផ្កា ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធ របស់បណ្ដាវីរយុទ្ធជនពលី និងយុវតីស្ម័គ្រចិត្តចំនួន១០នាក់ដែលបានពលីជីវិត នៅកេរ្តិ៍ដំណែលផ្លូវចែកជាបី Dong Loc ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម។ 

សកម្មភាពនេះគឺសំដៅឆ្ពោះទៅការរំលឹកខួបលើកទី៧២ទិវាយុទ្ធជនពិការ យុទ្ធ ជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា) និងរំលឹកខួបលើកទី៥១ទិវាជ័យជំនះ Dong Loc ក៏ដូចជាទិវាពលីជីវិតរបស់វីរៈយុវតីស្ម័គ្រចិត្តចំនួន១០នាក់នៅផ្លូវ ចែកជាបី Dong Loc (ថ្ងៃទី២៤ ខែកក្កដា) ផងដែរ។ ក្នុងប៉ុន្មានថ្ងៃនេះ ខេត្ត Ha Tinh បានរៀបចំសកម្មភាពជាច្រើនសំដៅតបស្នងសងគុណដល់បណ្ដាយុទ្ធជន ពិការ យុទ្ធជនពលី ដែលក្នុងនោះមានកម្មវិធីសិល្បៈ “Dong Loc - រាល់ផ្កាជា អមតៈ” នាយប់ថ្ងៃទី២២ខែកក្កដា។

        នាយប់ថ្ងៃទី២០ ខែកក្កដា នៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម ក៏បានប្រព្រឹត្តទៅពិធីបើកមហោស្រពសំនៀងផ្លូវ ៩ ខៀវ ឆ្នាំ២០១៩ ផងដែរ។ មហោស្រពលើកនេះមានការចូលរួមរបស់ក្រុមសិល្បៈអន្តរជាតិចំនួន២ក្រុមមកពីប្រទេសកម្ពុជានិងឡាវ រួមជាមួយក្រុមសិល្បៈក្នុងស្រុកចំនួន១០ក្រុម។ បណ្ដា ស្នាដៃក្នុងមហោស្រពបានបង្កើតឡើងវិញនូវសម័យសង្គ្រាមមួយដ៏អង់អាច ក្លាហានមោះមុតរបស់កងទ័ពនិងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ