សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
|
សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (vietnamplus.vn) |
Vovworld-នាថ្ងៃទី១៥មេសា នៅទីក្រុង Phan Thiet ខេត្ត Binh Thuan បានរៀបចំ
ប្រារព្ធពិព័ណ៌ Binh Thuan-៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍។នេះជាព្រឹត្តិការណ៍ចាប់ផ្ដើម
ឲ្យបណ្ដាសកម្មភាពអំណរពិធីខួបលើកទី៤០នៃទិវារំដោះខេត្ត Binh Thuan (ទី១៩
មេសា)និងខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំងស្រុងឯកភាពប្រទេស
ជាតិ(ទី៣០មេសា)។ ពិព័ណ៌បានតាំងបង្ហាញរាល់រូបថតស្ដីពីដំណើរការសកម្មភាព
និងឧទ្ទេសនាមរាល់ផលិតផលសមិទ្ធិដែលអង្គភាពនានាទទួលបានក្នុងអំឡុង៤០
ឆ្នាំកន្លងទៅ។ គណៈចាត់តាំងបានរៀបចំកន្លែងមួយដែលដាក់តាំងឯកសារផែនទី
ដោយអះអាងនូវការអនុវត្តនិងការពារអធិបតេយ្យបន្តបន្ទាប់របស់វៀតណាមចំពោះ
ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ទៀតផង។
នាព្រឹកថ្ងៃដដែលអាគ៌ាវប្បធម៍នារីទីក្រុងហូជីមិញបានបើកពិព័ណ៌រូបសំណាក់
វីរអ្នកម្ដាយវៀតណាមនិងវីរនារីកំលាំងប្រដាប់អាវុធប្រជាជនវៀតណាម។ ប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី១៥មេសាដល់ថ្ងៃទី៤ឧសភា ពិព័ណ៌បានតាំងបង្ហាញរូបចម្លាក់វីរអ្នក
ម្ដាយវៀតណាមនិងវីរៈនារីកំលាំងប្រដាប់អាវុធប្រជាជនវៀតណាមចំនួន៣២គ្រឿង
ដោយសិល្បៈការិនី Lai Thi Kim Thanh អនុវត្តដោយប្រធានបទរស់ជានិច្ចជាមួយពេល
វេលា៕