សកម្មភាពរំលឹកខួបលើកទី៤០នៃទិវាឯកភាពប្រទេសជាតិវៀតណាមនៅប្រទេសជាច្រើនលើពិភពលោក
|
សកម្មភាពរំលឹកខួបលើកទី៤០នៃទិវាឯកភាពប្រទេសជាតិវៀតណាមនៅប្រទេសជាច្រើនលើពិភពលោក (VOV) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំង
ស្រុងឯកភាពប្រទេសជាតិវៀតណាម(ទី៣០មេសា) បណ្ដាសកម្មភាពរំលឹកខួប
អនុស្សាវរីយ៍ដ៏មហោឡារឹកនិងសម្បូរបែបបានប្រព្រឹត្តទៅនៅប្រទេសជាច្រើន
លើពិភពលោក។
នៅពិធីរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះទី៣០មេសានៅម៉ូសំប៊ិក ស្ថានទូត
វៀតណាមប្រចាំនៅម៉ូសំប៊ិកលោក Nguyen Van Trung បានរំលឹកឡើងវិញនូវទំព័រ
ប្រវត្តិសាស្ត្រដ៏ត្រចេះត្រចង់របស់ប្រជាជាតិដោយមានមហាជ័យជំនះនិទាឃៈរដូវ
ឆ្នាំ១៩៧៥និងអត្ថន័យដ៏មហិមារនៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
វៀតណាម-មោទនភាពមិនត្រឹមតែរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំង
ជារបស់ប្រជាជាតិផ្សេងៗតស៊ូដើម្បីឯករាជ្យសេរីភាពនិងឯកភាពក្នុងនោះមាន
មិត្តភក្តិជាច្រើនកុះករនៅទ្វីបអាហ្វ្រីកទៀតផង។
នៅសន្និសីទកាសែតនៅរដ្ឋធានី Algiers របស់អាល់ហ្សេរីក្នុងឱកាសរំលឹកខួប
លើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាល់ហ្សេរីលោក Vu The Hiep បានឧទ្ទេសនាមរាល់សមិទ្ធិសំខាន់ក្នុង
វិស័យកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសដែលប្រជាជនវៀតណាមទទួលបានក្នុង
អំឡុង៤០ឆ្នាំកន្លងមកគិតតាំងពីពេលប្រទេសជាតិបានឯកភាពបន្ទាប់ពិជ័យជំនះ
ទី៣០មេសាឆ្នាំ១៩៧៥។
នៅបេឡារុសដំណាងក្រុមសមាជិកសភាមិត្តភាពសហប្រតិបត្តិការជាមួយរដ្ឋ
សភាវៀតណាម អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបបេឡារុស
លោក Vitaly Busco បានអំណរសារទប្រទេសជាតិវៀតណាមក្នុងឱកាសរំលឹកខួបនៃ
ទិវារំដោះភាគខាងត្បូងវៀតណាមទាំងស្រុង។
រីឯនៅប្រទេសហុងគ្រី បណ្ដាអតីតទាហានដែលបានចូលរួមគណៈកម្មាធិការ
ចតុភាគីឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសនៅវៀតណាមបានចូលរួមពិធី
រំលឹកខួបលើកទី៤០នៃទិវាឯកភាពប្រទេសជាតិវៀតណាម។ គេបានរួមគ្នាចែករំលែក
ក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះរាល់លទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រជាជនវៀតណាមក្រោយអំឡុង៤០ឆ្នាំមក៕