សកម្មភាពរំលឹកខួបលើកទី៤២នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៤២នៃទិវារំដោះភាគខាងត្បូងវៀតណាម
 ទាំងស្រុង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា) នាថ្ងៃទី២៧មេសា តំណាងថ្នាក់
​ដឹកនាំខេត្ត Long An បានទៅអុជធូបនៅឈាបនដ្ឋានវីរៈយុទ្ធជនខេត្ត ក្នុងបំណង
 សម្តែងនូវការដឹងគុណចំពោះជំនាន់មុនដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះ
ជាតិ ឯកភាពប្រទេស។ ក្នុងឱកាសនេះដែរ កងទ័ពការពារព្រំដែនខេត្ត Long An
ក៏បាន រៀបចំការពិនិត្យ ព្យាបាលជំងឺនិងផ្តល់ថ្នាំឲ្យប្រជាជនក្រីក្រ ជនរួមជាតិជន
ជាតិភាគ​តិចនៅតំបន់ជាប់ព្រំដែន។

        រួមជាមួយបរិយាកាសនៃពិធីបុណ្យធំៗរបស់ប្រទេសជាតិ នាថ្ងៃទី២៧មេសា
ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំពិធីរំលឹកខួបលើកទី៤២នៃទិវា
 រំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ។ អញ្ជើញថ្លែងមតិក្នុងពិធី ឯក
អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tu បានលើកត្រដែត
អត្ថន័យសំខាន់នៃមហាជ័យជម្នះនិទាឃៈរដូវឆ្នាំ១៩៧៥។ លោកឯកអគ្គរដ្ឋទូតក៏បាន
ជូន ដំណឹងជាមួយសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងនិងមិត្តភក្តិអន្តរជាតិអំពី
សមិទ្ធិអភិវឌ្ឍន៍របស់វៀតណាមក្រោយរយៈពេល៣០ឆ្នាំអនុវត្តគោលនយោបាយ
ផ្លាស់ប្តូថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ