សកម្មភាពរំលឹកខួបលើកទី៤៣ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនិងទិវាពលកម្មអន្តរជាតិ

(VOVWORLD) - នារសៀលថ្ងៃទី២៧ មេសា នៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម បណ្ដាស្ថាប័ន អង្គការ និងសមាសភាពក្នុងតំបន់ ក៏រៀបចំពិធីអុជធូប ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋាននិងស្ដូបវិញ្ញាណក្ខ័ន្ធនានាផងដែរ៕


សកម្មភាពរំលឹកខួបលើកទី៤៣ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនិងទិវាពលកម្មអន្តរជាតិ - ảnh 1អតីតយុទ្ធជនមកទស្សនាពិព័រណ៍មួយស្ដីពីទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (រូបថត៖ Dantri)

ក្នុងឱកាសរំលឹកខួបលើកទី៤៣ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥-ថ្ងៃទី៣០ មេសាឆ្នាំ២០១៨) និងលើកទី១៣២ទិវាពលកម្មអន្តរជាតិ (ថ្ងៃទី១ ឧសភា ឆ្នាំ១៨៨៦- ថ្ងៃទី១ ឧសភា ឆ្នាំ២០១៨) នាព្រឹកថ្ងៃទី២៨ មេសា គណៈប្រតិភូនៃគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជី មិញ បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុងហូជីមិញ ពិធីអុជធូប ដាក់កម្រងផ្កានៅសារមន្ទីរលោកប្រធានហូជីមិញ និងសារមន្ទីរ Ton Duc Thang។ បណ្ដាតំណាងបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនដែលបានពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួនដើម្បីឯករាជ្យ សេរីភាពរបស់ប្រជាជាតិ ក៏ដូចជាគុណូបការៈនិងការរួមវិភាគទានដ៏ធំធេងរបស់ថ្នាក់ដឹកនាំបដិវត្តន៍ជំនាន់មុនៗផងដែរ។

        នារសៀលថ្ងៃទី២៧ មេសា នៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម បណ្ដាស្ថាប័ន អង្គការ និងសមាសភាពក្នុងតំបន់ ក៏រៀបចំពិធីអុជធូប ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋាននិងស្ដូបវិញ្ញាណក្ខ័ន្ធនានាផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ