សកម្មភាពរំលឹកខួបលើកទី៦០នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាមលើទូទាំងប្រទេសវៀតណាម
(VOVworld)-នាថ្ងៃទី១៣តុលានៅខេត្ត Dien Bien បានប្រព្រឹត្តទៅពិធីលើកសរសើរ
យុវជនគំរូលើគ្រប់វិស័យដែលជាជនជាតិភាគតិចនិងយុវជនជាសាសនិក ក្នុង
ឱកាស រំលឹកខួបលើកទី៦០នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាម ថ្ងៃទី១៥តុ
លា។ យុវជន ជាជនជាតិភាគតិចនិងយុវជនជាសាសនិកចំនួន៦០នាក់តំណាងឲ្យ
យុវជនទូទាំងខេត្ត ដែលទទួលបានការលើកសរសើរលើកនេះ សុទ្ធតៃជាសមា
ជិកសម្ព័ន្ធយុវជនឆ្នើម ក្នុងចលនា “ខ្ញុំស្រឡាញ់មាតុប្រទេសរបស់ខ្ញុំ”។
នៅរសៀលថ្ងៃដែល នៅមជ្ឈមណ្ឌលវប្បធម៌ Kinh Bac ខេត្ត Bac Ninh ក៏បាន
ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៦០នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាម ថ្ងៃទី
១៥ តុលា រំលឹកខួបលើកទី១២នៃទិវាអាជីវករវៀតណាមថ្ងៃទី១៣តុលានិងលើក
សរសើរ យុវជនឆ្នើម អាជីវករវ័យក្មេងខេត្ត Bac Ninh ផងដែរ។
ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣តុលា សមាគមយុវជនខេត្ត Yen Bai និសម្ព័ន្ធយុវ
ជន វៀតណាមខេត្ត Yen Bai បានរួមសហការជាមួយវត្តមួយចំនួននៅទីក្រុងហូជីមិញ
រៀបចំការប្រគល់អំណោយជាង៣.០០០ចំណែកសម្រាប់គ្រួសារគោលនយោបាយ
គ្រួសារមានស្ថានភាពលំបាក ជាពិសេសគឺគ្រួសារជនជាតិភាគតិចនៅស្រុក Van Chan,
Tram Tau , Tran Yen នៅខេត្ត Yen Bai ផងដែរ៕