សកម្មភាពរំលឹកខួបលើកទី៦៥ទិវាប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
|
អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Don Tuan Phong (VNP) |
Vovworld-សកម្មភាពជាច្រើននឹងបានរៀបចំរំលឹកខួបលើកទី៦៥ទិវាប្រពៃណី
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (ទី១៧វិច្ឆិកា)។ នេះជាព័ត៌មានត្រូវបាន
អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក
Don Tuan Phong នាំចេញក្នុងជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២៩
តុលានៅក្រុងហាណូយ។ តាមនោះសកម្មភាពជាច្រើននឹងបានរៀបចំដូចជាការ
ចរចារស្ដីពីសកម្មភាពសន្តិភាពសាមគ្គីភាពមិត្តភាព រៀបចំសកម្មភាពមកដល់
ប្រភពដើម ទស្សនាមណ្ឌលកេរ៌្តដំណែលបដិវត្តន៍ជាដើម។
លោក Don Tuan Phong បានឲ្យដឹងថា ដោយមានអង្គការយ៉ាងតិចតូចនាគ្រា
ដំបូងនោះ ដល់ឥឡូវនេះសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានមានអង្គការ
សមាជិកចំនួន១១១។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពបាន
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាមានការរួមចំណែកសំខាន់ក្នុងកិច្ចការបរទេសនិយាយដោយ
ឡែកនិងបុព្វហេតុផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍ប្រទេសជាតិនិងការពារមាតុប្រទេសនិយាយ
រួម៕