សកម្មភាពរំលឹកខួបលើកទី៦៨នៃទិវាយុទ្ធជនពិការនិងពលី
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៩នៃទិវាយុទ្ធជនពិការនិងពលី (ថ្ងៃទី២៧
កក្កដា) ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរួមសហការ
ជាមួយក្រសួងស្ថាប័ននានារៀបចំសកម្មភាពតបស្នងសងគុណជាច្រើន សំដៅ
សម្តែងនូវការដឹងគុណរបស់បក្ស រដ្ឋ និងប្រជាជនសម្រាប់ជនមានគុណូបការៈចំពោះ
បដិវត្តន៍។តាមនោះ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនិង រផបចំសន្និសីទ
លើកទឹកចិត្តជនមានគុណូបការៈចំពោះបដិវត្តន៍ទូទាំងប្រទេស ឆ្នាំ២០១៦នាថ្ងៃទី២៣
កក្កដា។ហើយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ក៏បានរៀបចំទៅសាកសួរ
សុខទុក្ខ ជូនអំណោយមុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្ត
និងសកម្មភាពតបស្នងសងគុណជាច្រើនទៀត៕