សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ

សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ - ảnh 1
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធបានរៀបចំនៅទីក្រុងហាណូយ

(VOVworld)- ថ្ងៃទី១៩ធ្នូជាថ្ងៃរំលឹកអនុស្សាវរីយ៍លើកទី៧០នៃទិវាប្រទេសជាតិទាំង
 មូលតស៊ូប្រយុទ្ធ (ថ្ងៃទី១៩ធ្នូឆ្នាំ១៩៤៦-ថ្ងៃទី១៩ធ្នូឆ្នាំ២០១៦)។ កាសែតជាច្រើនរបស់
 វៀតណាមក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៩ធ្នូបានចុះផ្សាយអត្ថបទស្តីពីព្រឹត្តិការណ៍
ប្រវត្តិសាស្ត្រសំខាន់ៗនេះ។ បទវិចារណកថា “សរសេរបន្តបទចម្រៀងវីរៈភាពត្រចះ
 ត្រចង់” ចុះផ្សាយលើកាសែត Nhan dan បានអះអាងនូវមេរៀនទទួលបានពីព្រឹត្តិការ
ប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ ដោយបានដាស់តឿនជនវៀតណាមគ្រប់រូបកុំ
អត្តនោម័តនិងបង្កើនសក្កានុភាពសេដ្ឋកិច្ច ការពារជាតិនិងការទូតរបស់ប្រទេសជាតិ
 ដោយឥតឈប់ឈរ។

        កាសែត Quan doi Nhan dan បានចុះផ្សាយបទវិចារណកថា “ពង្រីកស្មារតី
ប្រទេសទាំងមូលតស៊ូប្រយុទ្ធ បន្តប្រមូលផ្តុំកម្លាំងពលំរបស់ប្រជាជនទាំងមូលក្នុង​
ការកសាងនិងការពារមាតុប្រទេស”។ អត្ថបទនេះបានបញ្ជាក់ថា ទោះបីជាព្រឹត្តិការ
ណ៍ប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធបានក្លាយទៅជាអតីកាលក៏ដោយ  ប៉ុន្តែនោះ
ជាព្រឹត្តិការណ៍ជាក់ស្តែងនៃលទ្ធិវីរៈភាពបដិវត្តន៍វៀតណាម បង្ហាញនូវឆន្ទៈឯករាជ្យ
សេរីភាពដើម្បីជនវៀតណាមគ្រប់រូបរឹងមាំបោះជំហានទៅមុខ ប្រគៀកស្មាជាមួយ
 ប្រទេសធំៗលើគ្រប់ទិសទី។

សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ - ảnh 2
ថ្នាក់ដឹកនាំឃុំ Phung Chau ឧទ្ទេសនាមអំពីប្រវត្តិសាស្ត្ររបស់គុហា Tram និងវត្ត Tram


        វត្ត Tram នៅឃុំ Phung Chau ស្រុក Chuong My ទីក្រុងហាណូយ ជាទីកន្លែង
 ជម្លៀសខ្លួនរបស់វិទ្យុសម្លេងវៀតណាមដើម្បីបន្តការងារផ្សាយសម្លេងនៅក្នុងការ
ប្រយុទ្ធប្រឆាំងអាណានិគមបារាំង។ នៅទីនេះនាព្រឹកថ្ងៃទី២០ធ្នូ វិទ្យុសម្លេងវៀត
ណាមបានផ្សាយទាំងស្រុងសេចក្តីអំពាវនាវប្រទេសទាំងមូលតស៊ូប្រយុទ្ធរបស់
លោកប្រធានហូជីមិញ។ បក្ខជនជើងចាស់ លោក Nguyen Van Cung នៅឃុំ Phung
 Chau បានចែករំលែកថា៖

        “តាមលោកប្រធានហូជីមិញគឺមានបាយហូបឆ្អែត អាវពាក់គ្រប់គ្រាន់។​តាំង
ពីមានបដិ វត្តមកគឺជីវភាពមានការផ្លាស់ប្តូរ។ គ្រានោះគ្មានបាយហូប គ្មានអាវពាក់ទេ
 ក្រណាស់! ប៉ុន្តែតាំងពីមានបដិវត្តន៍មក ជីវភាពរបស់ប្រជាជនធូធារគ្រាន់បើជាង
ហើយ”។

        ក្នុងប៉ុន្មានថ្ងៃនេះ​ នៅផ្ទះអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Van Phuc
ខ័ណ្ឌ Ha Dong ដែលជាកន្លែងលោកប្រធានហូជីមិញសរសេរសេចក្តីអំពាវនាវ ឲ្យ
ប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធមុននេះ៧០ឆ្នាំនោះ បានទទួលគណៈប្រតិភូជា
ច្រើនមកទស្សនា។ កញ្ញា Ngo Hai Linh និស្សិតវិទ្យាសា្ថនសារព័ត៌មាននិងផ្សព្វ
ផ្សាយបានចែករំលែកថា៖

        “សម្រាប់រូបនាងខ្ញុំផ្ទាល់ មានឱកាសទស្សនាផ្ទះអនុស្សវរីយ៍នេះ ខ្ញុំដូចជារំភើប
 ចិត្តណាស់។ សេចក្តីអំពាវនាវរបស់លោកប្រធានហូជីមិញកាលនោះមិនត្រឹមតែ
មានតម្លៃសម្រាប់ជំនាន់យុវជនគ្រានោះប៉ុណ្ណោះទេ ថែមទាំងរហូតមកដល់បច្ចុប្បន្ន
 សេចក្តីអំពាវនាវនេះនៅមានតម្លៃក្នុងការអំពាវនាវឲ្យយុវជនទូទាំងប្រទេសចូលរួម
កសាងប្រទេសជាតិទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ