សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី
(VOVWORLD) -ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទើបនឹងចុះហត្ថលេខាលើសេចក្តី សម្រេចចិត្តស្តីពីការជូនអំណោយក្នុងឱកាសខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី២៧កក្កដា) សម្រាប់មុខសញ្ញាជាជនមានគុណូបការៈចំពោះ បដិវត្តន៍។
តាមនោះ ជនបានទទទួលអំណោយជាវីរៈអ្នកម្តាយវៀតណាម ដែល កំពុងទទួលប្រាក់ឧបត្ថម្ភអាទិភាពប្រចាំខែ និងបុគ្គលដែលទទួលបានកិត្តនាមវីរៈ អ្នកម្តាយវៀតណាម សាច់ញាត្តិយុទ្ធជនពលី យុទ្ធជនពិការ និងសកម្មជនចូលរួម សង្គ្រាមរងជាតិគីមីបណ្តាលបាត់បង់លទ្ធភាពធ្វើការ។
នៅក្នុងសន្និសីទប្រចាំខែនៃគណៈកម្មាធិការបក្សទីក្រុងហាណូយនារសៀលថ្ងៃ ទី១៨កក្កដានោះ មន្ទីការងារ យុទ្ធជនពិការនិងសង្គមកិច្ចទីក្រុងបានឲ្យដឹងថា ចាប់ ពី ថ្ងៃទី២២ដល់ថ្ងៃទី២៧កក្កដា ទីក្រុងហាណូយ គ្រោងនឹងរៀបចំនិងសហការរៀបចំនូវសកម្មភាពជាច្រើនសំដៅរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី ជា ពិសេស គឺរៀបចំពិធីរំលឹកទិវានេះតាមទ្រង់ទ្រាយថ្នាក់ជាតិផងដែរ៕