សកម្មភាពរំលឹកខួបលើកទី៧២ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅម៉ាឡេស៊ីនិងតង់ហ្សានី
(VOVWORLD) -នាយប់ថ្ងៃទី២៤សីហា ពីធីរំលឹកខួបលើកទី៧២នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី ២កញ្ញា បានប្រារព្ធឡើងនៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី។
ពីធីរំលឹកខួបលើកទី៧២នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី ២កញ្ញា បានប្រារព្ធឡើងនៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី |
អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh បានចាត់ទុកថា នាដំណាក់កាលខាងមុខ វៀត ណាមនិងម៉ាឡេស៊ីនៅមានឱកាសជា ច្រើន ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី។ ជាសមាជិកក្នុងមហាគ្រួសារ អាស៊ាន វៀតណាមនិងម៉ាឡេស៊ី បន្តរួមគ្នា រឹតបន្តឹងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ដើម្បីអនុវត្តជាក់ស្តែងគោលដៅសហគមន៍អាស៊ាន។
ក៏នាយប់ថ្ងៃទី២៤សីហា ស្ថានទូតវៀតណាមប្រចាំនៅ តង់ហ្សានី បានរៀនចំពិធី រំលឹកខួបលើកទី៧២នៃទិវាបុណ្យជាតិ និងរយៈពេល៥០ ឆ្នាំនៃទិវាបង្កើត សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នៅរដ្ឋធានី Dar es Salaam ផងដែរ៕