សកម្មភាពរំលឹកខួបលើកទី៩៩នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ីលើទូទាំងប្រទេសវៀតណាមនិងលើពិភពលោក
|
គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានទៅដាក់កម្រងផ្កា នៅវិមាន Vladimir I.Lenin |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៩៩នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ី ថ្ងៃទី៧វិច្ឆិកា
នោះ នាព្រឹកថ្ងៃទី៧វិច្ឆិកា គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen
Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានទៅដាក់កម្រងផ្កា
នៅវិមាន Vladimir I.Lenin នៃសួនឧទ្យាន Chi Lang ខ័ណ្ឌ Ba Dinh ក្រុងហាណូយ។
នេះជាសកម្មភាពប្រចាំឆ្នាំរបស់ទីក្រុងហាណូយខណៈដែលទិវាបដិវត្តខែតុលារុស្ស៊ី
មកដល់ម្តងៗ សំដៅថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក V.I. Lenin អគ្គ
មគ្គុទេសដ៏មហិមា អ្នកនយោបាយឈ្លាសវៃនិងជាគ្រូនៃវណ្ណៈ កម្មករ ពលករទូទាំង
ពិភពលោកនិងបដិវត្តន៍តុលារុស្ស៊ីមហិមា។ ក៏នាព្រឹកថ្ងៃដដែល យុវជនរដ្ឋធានី
ស្ថាប័ននិងអង្គការសមូហភាពនានានៅទីក្រុងហាណូយ បានទៅដាក់កម្រងផ្លានៅ
វិមាន Vladimir I.Lenin ផងដែរ។
សំដៅរំលឹកខួបលើកទី៩៩នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ីនេះ សារព័ត៌មានធំៗ
នៅ វៀតណាមក្នុងច្បាប់ចេញផ្សាយថ្ងៃទី៧វិច្ឆិកាបានមានបទសរសេរជាច្រើនស្តី
ពីព្រឹត្តិការណ៍ នេះផងដែរ។
ក្នុងពេលជាមួយគ្នានោះ នាប៉ុន្មានថ្ងៃកន្លងទៅ អង្គការមូលដ្ឋាននានានៃបក្ស
កុម្មុយនិស្ត រុស្ស៊ីគ្រប់ខេត្តក្រុងដូចជា ខេត្ត Riazan ខេត្ត Tiumen ខេត្ត Penza និងខេត្ត
Krasnodar ជាដើម បានរៀបចំ សកម្មភាពអំណរសាទរយ៉ាងមហោឡារិក។ នៅរដ្ឋ
ធានីម៉ូស្គូវិញ ក្បួនព្យុហយាត្រារួមជាមួយ ពិធីមីទ្ទីងនិងសម្តែងសិល្បៈក៏បានប្រព្រឹត្ត
ទៅនៅតាមដងវិថីធំៗដោយមានការចូលរួមរបស់ ថ្នាក់ដឹកនាំបក្សនិងបក្ខជនរាប់
ពាន់នាក់។
សកម្មភាពរំលឹកខួបលើកទី៩៩នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ីក៏បានរៀបចំឡើង
នៅប្រទេសជាច្រើនលើទូទាំងពិភពលោកផងដែរ៕