សកម្មភាពរំលឹកខួបលើទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម
|
លោក Hau A Lenh ថ្លែងមតិនៅក្នុងការជួបមុខជាមួយស្ថាប័នសារព័ត៌មាននានា |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍វៀត
ណាមថ្ងៃទី២១មិថុនា នាថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការ
ទទួលបន្ទុកតំបន់ពាយ័ព្យបានរៀបចំពិធីជួបមុខជាមួយស្ថាប័នសារព័ត៌មាននា
នា។ នៅទីនេះ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការទទួល
បន្ទុកតំបន់ពាយ័ព្យលោក Hau A Lenh មានបំណងថា ស្ថាប័នសារព័ត៌មាននានា
បន្តរួមដំណើរជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យក្នុងការអនុវត្ត
គោលនយោបាយនិងសេចក្តីសម្រេចចិត្តរបស់បក្សនិងរដ្ឋនៅតំបន់ពាយ័ព្យ។
រួម ជាមួយគ្នានោះ បន្តជម្រុញការឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីសក្តានុភាព
និង ប្រៀបខ្លាំងរបស់ខេត្តនៅតំបន់ពាយ័ព្យ សំដៅទាក់ទាញការវិនិយោគ បង្កើន
ប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍ខេត្តទាំងមូល។
ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការ ប្រ
ជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង Can Tho រួមជាមួយតំណាង
ស្ថាប័ននានាបានទៅសាកសួរសុខទុកនិងជូនពរការិយាល័យសារព័ត៌មាន ចាប់
ពីថ្នាក់មជ្ឈឹមទៅដល់ទៅដល់ថ្នាក់តំបន់ក្នុងខេត្តផងដែរ៕