សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសិស្សានុសិស្សវៀតណាម ថ្ងៃទី ៩ មករា

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៦៨ ទិវាប្រពៃណីសិស្សានុសិស្សនិងសមាគម និស្សិតវៀតណាម (ថ្ងៃទី ៩ កមរា ឆ្នាំ ១៩៥០-ថ្ងៃទី ៩ មករា ឆ្នាំ ២០១៨) នាថ្ងៃទី ៨ មករា សម្ព័ន្ធយុវជនខេត្តនិងសមាគមនិស្សិតវៀតណាមខេត្ត Dong Thap ភាគខាងត្បូងវៀតណាម បានសហការរៀបចំពិធីស្ងើចសរសើរនិស្សិតឆ្នើមចំនួន ១៨ នាក់និងសមូហភាពនិស្សិតឆ្នើម ចំនួន ៤ សិស្សឆ្នើមចំនួន ៤ នាក់ នៃឆ្នាំសិក្សា ២០១៦-២០១៧។ 
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសិស្សានុសិស្សវៀតណាម ថ្ងៃទី ៩ មករា  - ảnh 1 សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសិស្សានុសិស្សវៀតណាម ថ្ងៃទី ៩ មករា 

(VOVworld) – ក្នុងឱកាសរំលឹកខួបលើកទី ៦៨ ទិវាប្រពៃណីសិស្សានុសិស្សនិងសមាគម និស្សិតវៀតណាម (ថ្ងៃទី ៩ កមរា ឆ្នាំ ១៩៥០-ថ្ងៃទី ៩ មករា ឆ្នាំ ២០១៨) នាថ្ងៃទី ៨ មករា សម្ព័ន្ធយុវជនខេត្តនិងសមាគមនិស្សិតវៀតណាមខេត្ត Dong Thap ភាគខាងត្បូងវៀតណាម បានសហការរៀបចំពិធីស្ងើចសរសើរនិស្សិតឆ្នើមចំនួន ១៨ នាក់និងសមូហភាពនិស្សិតឆ្នើម ចំនួន ៤ សិស្សឆ្នើមចំនួន ៤ នាក់ នៃឆ្នាំសិក្សា ២០១៦-២០១៧។ លេខារងសម្ព័ន្ធយុវជនខេត្ត Dong Thap លោក Vo Chi Huu បានឲ្យដឹងថា៖ នេះគឺជាបណ្ដាគំរូនៃសិស្សានុសិស្សនៅ បណ្ដាសាលាសកលវិទ្យាល័យក្នុងទូទាំងខេត្ត។ តាមរយៈបណ្ដាចលនា គេបានកសាងគំរូនៃ យុវជននិស្សិតក្នុងសម័យកាលថ្មី រួមចំណែកលើកកំពស់គុណភាពសិក្សារៀនសូត្របង្ហាត់ បង្រៀនក្នុងសហគមន៍និស្សិត។ នាថ្ងៃដដែល សម្ព័ន្ធយុវជនខេត្ត Bac Lieu ក៏បានរៀបចំពិធី រំលឹកខួបលើកទី ៦៨ ទិវាប្រពៃណីសិស្សានុសិស្សនិងសមាគមនិស្សិតវៀតណាម ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ