សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣នៃទិវាកំណើតលោកប្រធានហូជីមិញ

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣នៃទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1
ប្រជាជនរាប់ម៉ឺននាក់មកពីគ្រប់ទិសទីបានចូលប្រាង្គដម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន
ហូជីមិញ។ (nhanh.net.vn)


        VOV-នាព្រឹកថ្ងៃទី១៩ឧសភានៅទីក្រុងហូជីមិញបានរៀបចំដ៏មហោឡារឹក​
ពិធី​រំលឹកខួបអនុស្សាវរីយ៍លើកទី១២៣ទិវាកំណើតលោកប្រធានហូជីមិញ (ទី
១៩​ឧសភា) និងលើកដម្កើងបណ្ដាគំរូរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោក
ប្រធាន​ហូជីមិញ។​ថ្លែងមតិនៅពីធី លោក Nguyen Van Dua លេខារងអចិន្ត្រៃយ៍​
គណៈ​កម្មាធិការបក្សទីក្រុងហូជីមិញបានតាងមានឲ្យបក្សភាគរដ្ឋអំណាចនិង
ប្រជាជន​ទីក្រុងហូជីមិញស្ងើចសរសើរនូវគុណបំណាចដ៏មហិមាររបស់លោក
ប្រធាន​ហូជីមិញ។ លោក Nguyen Van Dua បានសង្កត់ធ្ងន់ថា៖

        “បក្សភាគនិងប្រជាជនទីក្រុងមានឈ្មោះលោកជានិច្ចកាលដើរតាមគោល​មាគ៌ារបស់លោកប្រធានហូជីមិញដ៏មហិមារ។​បក្សភាគរដ្ឋអំណាចនិង​ប្រជាជន​ទីក្រុងប្តេជ្ញាចិត្តស័គ្រសមជាងទៀតជាទីក្រុងមានឈ្មោះលោកប្រធានហូជីមិញ បន្តពង្រីកយ៉ាងខ្លាំងក្លាប្រពៃណីសាមគ្គីសកម្មច្នៃប្រឌិតប្តេជ្ញាលើផ្លូវសាធារណៈ
រដ្ឋសង្គមនិយម ខំប្រឹងប្រែងម្ចាស់ការក្តាប់ជាប់ឱកាសឆ្លងកាត់ពីការលំបាករក្សា​
រឹងមាំ​ស្ថិរភាពសង្គម ផ្លាស់ប្តូររូបសណ្ឋាននិងលើកកំពស់គុណភាពកំណើនជា
មួយ​ល្បឿនខ្ពស់ជាងទូទាំងប្រទេស។”

        ក្នុងឱកាសនេះដែរ បណ្ដាគណៈប្រតិភូទីក្រុងហូជីមិញបានមកអុធធូប​គោរព​វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសារៈមន្ទីរហូជីមិញទីក្រុងហូជីមិញផងដែរ។ នៅទីក្រុងហាណូយ ប្រជាជនរាប់ម៉ឺននាក់មកពីគ្រប់ទិសទីបានចូលប្រាង្គដម្កល់​
សព​គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

        នាថ្ងៃទី១៩ឧសភានៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ជាស្រុក​កំណើតរបស់លោកប្រធានហូជីមិញ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាម សមាគមវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមនិងខេត្ត Nghe An បានសហការរៀបចំ​ទិវា​បុណ្យមេត្តាធម៍ដើម្បីសុខភាពសហគមន៍ឆ្នាំ២០១៣។ តាមរយៈទិវាបុណ្យ សំដៅ​បង្កើនការយល់ដឹងអំពីការថែទាំសុខភាពសំរាប់ប្រជាជន ឆ្ពោះទៅសកម្មភាព
ដើម្បី​សុខុមាលភាពសង្គម​គាំទ្រស្មារតីរស់ល្អដើម្បីសហគមន៍ក្នុងជំនាន់យុវជន។

        ក្នុងឱកាសនេះដែរ សហគមន៍ជនវៀតណាមនៅបណ្ដាប្រទេសដូច​ជា​អង់គ្លេស៍ ឡាវក៏បានរៀបចំសកម្មភាពអុធធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន​ហូជីមិញក្នុង
ឱកាសទិវាកំណើតរបស់លោកផងដែរ។

        ស្ថានទូតវៀតណាមប្រចាំនៅប៉េកាំងបានរៀបចំការជួបប្រាស្រ័យមិត្តភាព
​និស្សិត​វៀតណាម-ចិន។ ថ្លែងមតិនៅពិធីជួបប្រាស្រ័យ ឯកអគ្គរដ្ឋទូត​វៀតណាម​
ប្រចាំនៅចិន​លោក Nguyen Van Tho បានឲ្យដឹងថា ក្នុងជីវិតធ្វើសកម្មភាពបដិវត្ត​
របស់ខ្លួនលោក​ប្រធាន​ហូជីមិញបានមានរយៈពេលដ៏វែងរស់នៅនិងធ្វើសកម្មភាព
នៅចិន។ ក្នុងរយៈ​ពេល​នោះ​​លោកប្រធានហូជីមិញរួមជាមួយលោកប្រធាន Mao
Tse Tung បានពួនជ្រំឲ្យ​ទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីររដ្ឋទាំងពីវៀតណាម-
ចិន។​សាស្ត្រាចារ្ស Gu Yuan Yang វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចិន-អ្នកជំនាញ​ការ​ស្រាវជ្រាវជួរមុខអំពីវៀតណាម​បាន​​​ឲ្យដឹងថា លោកបានជ្រើសរើសរៀន​ភាសា​វៀតណាមដោយសារទឹកចិត្តស្នេហារ​និង​​គោរពរបស់លោកចំពោះលោកប្រធាន
​ហូជីមិញ​អគ្គមគ្គុទេសដ៏មហិមាររបស់​ប្រជាជាតិ​​វៀតណាម។

        “នាឆ្នាំ១៩៦២មានគណៈប្រតិភូជាន់ខ្ពស់ចិនមកបំពេញទស្សនកិច្ចនៅវៀត
ណាមនិងស្ថានទូតចិនបានរៀបចំជប់ឡៀងដ៏ធំ លោកប្រធានហូជីមិញបាន​
អញ្ចើញចូលរួម​ដែរ។ នោះជាលើកដំបូងខ្ញុំបានជួបជាមួយលោក។ ការចាប់​អារម្មណ៍ពេលនោះកក់ក្ដៅ​ណាស់​និងដល់ឥឡូវនេះរូបភាពនោះនៅតែឌិតជាប់
ក្នុងដួងចិត្តខ្ញុំ។ លោកប្រធាន​ហូជីមិញ​មិនងត្រឹមតែជាអគ្គមគ្គុទេសដ៏មហិមារ
របស់​ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមិត្តជិតស្និទ្ធរបស់ប្រជជនចិន​
យើងខ្ញុំ​ទៀតផង៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ