សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាទំនាក់ទំនងវៀតណាម-បារាំង
ទំនាក់ទំនងវៀតណាម-បារាំង ជាទំនាក់ទំនងឆ្នើម និងការលើកកំពស់ទំនាក់
ទំនងវៀតណាម-បារាំង ឡើងកំរិត÷ដៃគូយុទ្ធសាស្ត្រ នឹងបង្កើតក្រប់ខ័ណ្ឌថ្មីដើម្បីនាំ
ទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ីជំរៅជាងធំទូលាយជាង។ នេះគឺជាការអះ
អាងរបស់ រដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុង ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៧ មិនា នៅទីក្រុងបារីស (បារាំង)។ ថ្លែងមតិនៅទីនេះ
រដ្ឋមន្ត្រី Pham Binh Minh បានអោយដឹងថា÷
“ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូត វៀត ណាមនិងបារាំង កំពុងសកម្ម រៀបចំឆ្នាំវៀតណាម-បារាំង២០១៣-២០១៤ ជាមួយ សកម្មភាពជាច្រើន ចំណុះវិស័យសហប្រតិបត្តិការជាច្រើន។ នេះគឺជាឱកាសដើម្បី
ប្រទេស ទាំងពីរ រំលឹកឡើងវិញប្រវត្តិសាស្ត្រទំនាក់ទំនង ដែលត្រូវបានប្រជាជាតិទាំង
ពីរពូនជ្រុំ ទន្ទឹមនឹងនោះ រួមគ្នាឆ្ពោះទៅ បណ្ដាយថាទស្សន៍ សហប្រតិបត្តិការថ្មី ក្នុង
អនាគត។ ”
ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅបារាំង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រៅប្រទេសបារាំង Nicole Bricq បានអោយដឹងថា÷ រដ្ឋាភិបាលបារាំងនឹងមានគោលនយោបាយសកម្ម ដើម្បីនាំទំនាក់ទំនង វៀត
ណាម-បារាំងឈានឆ្ងាយជាងទៀត៕