សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យឥណ្ឌា
(VOV)_នាថ្ងៃទី១៤ សីហា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យ សាធារណរដ្ឋឥណ្ឌា (ថ្ងៃទី១៥ សីហា) និងរៀបចំការប្រឡងគូគំនូ ស្ដីពីចំណងមិត្តភាពវៀតណាម
-ឥណ្ឌា។
|
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យឥណ្ឌា |
អបអរសាទរ ប្រជាជនឥណ្ឌា ក្នុងឱកាសលើកទី៦៨នៃទិវាឯករាជ្យ លោកស្រី
Nguyen Thanh Xuan អនុប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា ទីក្រុងហូជីមិញ
បានអះអាងថា៖វៀតណាម និងឥណ្ឌាមានទំនាក់ទំនងប្រពៃណី ប្រវត្តិសាស្ត្រ តភ្ជាប់
ជាមួយគ្នាតាំងពីយូរណាស់មកហើយ។ នាបច្ចុប្បន្ន ទំនាក់ទំនងប្រពៃណីនេះ ត្រូវ
បានលើកកំពស់ឡើងកំរិតថ្មី អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ។ក៏ក្នុងពិធីនេះដែរ លោក
ស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បានសម្ដែងជំនឿជាក់ថា
ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខនេះ៕