សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅប្រទេសជាច្រើន
|
ពិធីជប់លៀង រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិ |
(VOV)_នាយប់ថ្ងៃទី២៨ សីហា នៅទីក្រុងវៀងច័ន្ទ ស្ថានទូតវៀតណាមប្រចាំ
នៅឡាវ បានរៀបចំពិធីជប់លៀង រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិ (ថ្ងៃទី២ កញ្ញា)។ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក
Nguyen Manh Hung បានរំលឹកឡើងវិញនូវចំណុចលេចធ្លោ ក្នុងរយៈពេល៧០
ឆ្នាំកន្លងទៅ។ ដោយលោក អះអាងថា៖ជោគជ័យនិមួយៗ និងសមិទ្ធិផលនិមួយៗរបស់វៀតណាម ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ សុទ្ធតែមានការគាំទ្រ ជួយឧបត្ថម្ភ
ពីមិត្តភក្តិអន្តរជាតិ ជាពិសេសគឺចំណងសាមគ្គីភាព ការជួយឧបត្ថម្ភដ៏ធំធេង ពី
បក្ស រដ្ឋ និងប្រជាជនឡាវ។
ក៏នាយប់ថ្ងៃទី២៨ សីហា ស្ថានទូតវៀតណាមប្រចាំនៅក្រិក ក៏បានរៀបចំ
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតផ្នែកការទូតវៀតណាម (ថ្ងៃទី
២៨ សីហា )។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅក្រិកលោក
Dao Thanh Chung បានលើកច្បាស់ថា៖
“ ខ្ញុំសង្ឃឹមថា៖ នាពេលខាងមុខ បន្តប្រពៃណីដ៏ភ្លឺស្វាងរបស់ជំនាន់មុនៗ
ដោយស្មារតីម្ចាស់ការ ច្នៃប្រឌិតថ្មី និងមានប្រសិទ្ធិភាព យើងនឹងសម្រេចរាល់
ភារកិច្ចដែលបានបក្ស រដ្ឋ ប្រគល់ជូន។ នេះគឺជាការអនុវត្តល្អ ការងារកិច្ចការ
បរទេស ខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការងារជនវៀតណាមនៅ
ឯបរទេស។”