សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញនៅក្នុងនិងក្រៅប្រទេស

(VOVworld) - នាព្រឹកថ្ងៃទី១ កញ្ញា គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅ
ឯបរទេសទីក្រុងហូជីមិញភាគខាងត្បូងវៀតណាមបានរៀបចំជំនួបសំណេះសំ
ណាលជាមួយអណិកជនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យ
ជាតិទី២កញ្ញា និងប្រគល់ប័ណ្ណសរសើរថ្នាក់រដ្ឋជូនវៀតណាមនៅឯបរទេសដែល
មានការរួមវិភាគទានជាច្រើនសំរាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស។ជន
វៀតណាមនៅឯបរទេសជាច្រើនកុះករបានវិលត្រឡប់ចូលរួមជំនួបនេះ។

នាព្រឹកថ្ងៃដដែល នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិបានប្រារព្វការតាំងពិព័រណ៍ក្រោម
ប្រធានបទ “ប្រវត្តិសាស្ត្រ-វប្បធម៌វៀតណាម” ដែលឧទ្ទេសនាមអំពីដំណើរវិវត្ត
ប្រវត្តិសាស្ត្រវប្បធម៌ និងស្នាដៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។លោក Nguyen
 Van Cuong នាយកសារមន្ទីរបានឲ្យដឹងថា៖
“ពិព័រណ៍បាននាំមកសំរាប់ទស្សនិកជននូវប្រធានបទមួយដ៏សែនសំខាន់និងស៊ីជំ
រៅនៃប្រវត្តិសាស្ត្រវប្បធ៌វៀតណាម។តាមរយៈពិព័រណ៍នេះ ទស្សនិកជននឹងយល់
ច្បាស់ថែមទៀតថា ហេតុអ្វីដែលវៀតណាមអាចរក្សាបានឯករាជ្យជាតិ អាចឈ្នះ
សត្រូវឈ្លានពានជាច្រើនដូច្នេះ។”

នៅខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី១ កញ្ញា បាន ប្រារព្វ
ការតាំងពិព័រណ៍ក្រោមប្រធានបទ “លោកអ៊ុំហូជាមួយភាគខាងត្បូង ភាគខាង
ត្បូងជាមួយលោកអ៊ុំហូ”។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញនៅក្នុងនិងក្រៅប្រទេស - ảnh 1
នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍

នាថ្ងៃដដែល នៅរដ្ឋធានីវៀងចន្ទរបស់ឡាវបានប្រព្រឹត្តទៅពិធីមីទ្ទិញដ៏មហោ
ឡារឹករំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិវៀតណាម។ថ្លែងមតិ
នៅទីនេះ នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអះអាងថា
ប្រជាជាតិវៀតណាមជាប្រជាជាតិអង់អាចក្លាហាន ប្រជាជនវៀតណាមជា
ប្រជាជនអង់ អាចក្លាហានក្នុងការតស៊ូរំដោះជាតិ ការពារនិងកសាងមាតុភូមិ
សង្គមនិយម។
“ជាថ្មីម្ដងទៀត បក្ស រដ្ឋាភិបាលនិងប្រជាជនឡាវអះអាងថា ទោះបីស្ថានភាព
មានបំរ៉ែបំរួលយ៉ាងណាក៏ដោយ ក៏យើងខ្ញុំនឹងធ្វើអស់ពីកម្លាំងកាយចិត្ត បន្តរួម
ជាមួយ បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមភាតរៈរក្សានិងអភិវឌ្ឍន៍ទំនាក់
ទំនងមិត្ត ភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបតិ្តការលើ
គ្រប់វិស័យរវាង បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់
តែមានប្រសិទ្ធិភាព ស្រស់បំព្រងស្ថិរស្ថេរ គង់វង្សជាអមតៈ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ