សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាមត្រូវបានរៀបចំឡើងទូទាំងប្រទេស

(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែកញ្ញា មានប្រជាជនយ៉ាងច្រើនកុះករនៅរដ្ឋធានីហាណូយ បានភ្ញាក់ពីដំណេកតាំងពីព្រលឹម ហើយដើរកំសាន្តនៅលើផ្លូវព័ទ្ធជុំវិញបឹង Hoan Kiem ដើម្បីទទួលយកនូវបរិយាកាសនៃទិវាដ៏មានអត្ថន័យមហិមារ របស់ប្រទេសជាតិ ដែលជាទិវាកំណើតនៃប្រទេសវៀតណាមប្រជាធិបតេយ្យ សាធារណៈរដ្ឋ។ 

៧៤ឆ្នាំបានកន្លងផុតទៅហើយ រដ្ឋធានីហាណូយបានក្លាយទៅ ជាទីក្រុងធំទូលាយកាន់តែស្រស់ស្អាតនិងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ដោយមាន ផ្ទៃដីចំនួន៣៣៤៤គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនជាង៧,៧លាននាក់។ ទីក្រុង ក៏បានក្លាយទៅជាមជ្ឈមណ្ឌលរដ្ឋបាលជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនៃប្រទេសជាតិទាំងមូលផងដែរ។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាមត្រូវបានរៀបចំឡើងទូទាំងប្រទេស - ảnh 1 ការប្រណាំងទូកប្រពៃណី Thua Thien Hue (រូបថត៖ baothuathienhue.vn)

នាព្រឹកថ្ងៃដដែល ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់បានមានវត្តមាន នៅលើត្រើយទាំងសងខាងទន្លេ Huong ដើម្បីគាំទ្រចំពោះការប្រណាំងទូកប្រពៃណី Thua Thien Hue។ ការប្រណាំង នេះត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំក្នុងអំឡុងពេល ៣០ឆ្នាំកន្លងមកនេះ។ លោក Nguyen Thanh Tinh សមាជិកម្នាក់នៃក្រុម ទូកឃុំ Thuy Van ទីរួមស្រុក Huong Thuy ខេត្ត Thua Thien Hue បាន អោយដឹងថា៖

“ការប្រណាំងនេះត្រូវបានរៀបចំឡើងក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា ជារៀងរាល់ឆ្នាំ។ តាមប្រពៃណីថា ការប្រណាំងគឺសំដៅបង្ហាញបំណងប្រាថ្នា របស់ប្រជាជនដែលចង់អោយប្រទេសជាតិសុខសាន្តត្រាណ ប្រជាជនសម្បូរ ធូធារ និងរដូវអំណោយផល”។

ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ កន្លែងលេងកំសាន្តនានានៅទីក្រុង ដាណាំង ភាគកណ្ដាលវៀត ណាម បានរៀបចំសកម្មភាពដ៏សម្បូរបែបជាច្រើន ដើម្បីបម្រើប្រជាជននិងភ្ញៀវទេសចរ។ តាមការធ្វើស្ថិតិរបស់បណ្ដាអង្គភាពធ្វើ អាជីវកម្មទេសចរណ៍បានសរអោយឃើញថា បរិមាណភ្ញៀវដែលកក់ទិញទួរក្នុង បុណ្យឯករាជ្យជាតិឆ្នាំនេះ គឺខ្ពស់ជាងទ្វេដងបើធៀបនឹងថ្ងៃធម្មតា។ លោក Le Tan Thanh Tung អគ្គនាយករងក្រុមហ៊ុនទេសចរណ៍វៀតណាម Vitours បាន អោយដឹងថា៖

“ក្នុងបុណ្យឯករាជ្យជាតិឆ្នាំនេះមានក្រុមហ៊ុនជាច្រើនបានរៀបចំកម្មវិធី Teambuilding សម្រាប់កម្មា ភិបាលបុគ្គលិកក្រុមហ៊ុន នាចុងសប្ដាហ៍នៅទីក្រុង ដាណាំង។ ទីពីរគឺ នាពេលថ្មីៗនេះ បរិមាណភ្ញៀវអន្តរជាតិមកដល់ដាណាំង កំពុងកើនឡើង ជាពិសេសគឺពីបណ្ដាប្រទេសដែលមានជើងហោះហើរត្រង់ មកដល់ដាណាំងដូចជាទីផ្សារអាស៊ាននិងជប៉ុន”។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាមត្រូវបានរៀបចំឡើងទូទាំងប្រទេស - ảnh 2ទិដ្ឋភាពនៅកម្មវិធីសិល្បៈ "ភ្លឺស្វាងជានិច្ចកេរឈ្មោះហូជីមិញ” (រូបថត៖ TTXVN)

មុននោះ នាយប់ថ្ងៃទី១ ខែកញ្ញា នៅទីលាន៧ឧសភា ទីក្រុង Dien Bien Phu ខេត្ត Dien Phu ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ ក្រោមប្រធានបទ “ភ្លឺស្វាងជានិច្ចកេរឈ្មោះហូជីមិញ”។ កម្មវិធីនេះគឺសំដៅលើក តម្កើងគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក៏ដូចជាលើកតម្កើង សេចក្ដីស្នេហាជាតិ មោទនភាពជាតិអំពីប្រវត្តិសាស្ត្រនិងប្រពៃណីដ៏ភ្លឺស្វាងរបស់ ប្រជាជាតិវៀតណាម គ៏ដូចជាបង្ហាញនូវជំនឿជាក់ចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី ប្រទេសជាតិផងដែរ។

ក្នុងឱកាសរំលឹកខួបលើកទី៧៤ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Tan Trao បាន ទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិចំនួន៦ហ្មឺននាក់មកទស្សនា តាមនោះបង្កើនបរិមាណភ្ញៀវទេសចរសរុបមកទស្សនាកេរ្តិ៍ដំណែលនេះចាប់តាំងពីដើមឆ្នាំមក ឡើងដល់ទី៥សែននាក់។ Tan Trao ជាតំបន់ពោរពេញទៅដោយ ប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ ដោយមានទីតាំងយុទ្ធសាស្ត្រសំខាន់របស់ប្រទេស ជាតិ។ នាខែឧសភាឆ្នាំ១៩៤៥ លោកអ៊ុំហូបានសម្រេចផ្លាស់ពី Cao Bang មក Tuyen Quang ដើម្បីដឹកនាំចលនាបដិវត្តន៍ទូទាំងប្រទេស។ លោកអ៊ុំបានជ្រើស រើសឃុំ Tan Trao ស្រុក Son Duong ធ្វើជា “រដ្ឋធានីតំបន់រំដោះ” ពោលគឺជា មូលដ្ឋានបដិវត្តន៍ស្នូលនៃប្រទេសជាតិទាំងមូល។ នៅទីនេះបានប្រព្រឹត្តទៅ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនដែលមានអត្ថន័យសម្រេចកំណត់ដល់ជ័យជំនះនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ