សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០១៩)
(VOVWORLD) - នាថ្ងៃទី ២៦ ខែកក្កដា នៅឈាបដ្ឋានយុទ្ធជនពលីស្រុក Hon Dat ខេត្ត Kien Giang បានប្រព្រឹត្តទៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះសពអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញវៀតណាមដែលពលីជីវិតនៅក្នុងអំឡុងសង្គ្រាមនានានៅប្រទេសកម្ពុជា។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះសពអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញវៀតណាមដែលពលីជីវិតនៅក្នុងអំឡុងសង្គ្រាមនានានៅប្រទេសកម្ពុជា |
ថ្លែងនៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Do Thanh Binh បានសង្កត់ធ្ងន់ថាការពលីជីវិតររបស់វីរយុទ្ធជនពលីជានិច្ចកាលផ្សារភ្ជាប់ជាមួយនឹងបុព្វហេតុដ៏រុងរឿងរបស់មាតុប្រទេស និងប្រជាជាតិ , រួមចំណែកក្នុងការធ្វើឱ្យវៀតណាមមានសន្តិភាព និងបូរណភាពទឹកដី ហើយ ប្រទេសមិត្តកម្ពុជារស់រានមានជីវិតឡើងវិញ ក៏ដូចជាជួយបង្កើនចំណងមិត្តភាពនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាកាន់តែល្អប្រពៃនិងស្ថិតស្ថិជាគង់វង់។
ទន្ទឹមនឹងនេះ នាថ្ងៃទី ២៦ ខែកក្កដា ស្ថានទូតវៀតណាមប្រចាំនៅឡាវ សហការជាមួយគណៈកម្មាធិការមជ្ឈិមសមាគមអតីតយុទ្ធជនឡាវនិងភ្នាក់ងារពាក់ព័ន្ធនានា បានរៀបចំឡើងពិធីអុជធូបទៀន រំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅកេរិ៍្តតំណែលសម្ព័ន្ធភាពតស៊ូប្រយុទ្ធឡាវ - វៀតណាមនៅភូមិ Kon ស្រុក ThulaKhom ខេត្តវៀងចាន់ផងដែរ៕