សកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៨៧ ទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម (២០/១០/១៩៣០-២០/១០/២០១៧)
(VOVWORLD) -នាព្រឹកថ្ងៃទី ២០ តុលា សម្ព័ន្ធសមាគមនារីខេត្ត Kon Tum បានរួមសហការជាមួយសម្ព័ន្ធយុវជនខេត្ត Kon Tum បានលើកតម្កើងនារីឆ្នើម "បុប្ផាខែតុលា" ចំនួន ៣០នាក់។
នាព្រឹកថ្ងៃទី ២០ តុលា សម្ព័ន្ធសមាគមនារីខេត្ត Kon Tum បានរួមសហការជាមួយសម្ព័ន្ធយុវជនខេត្ត Kon Tum បានលើកតម្កើងនារីឆ្នើម "បុប្ផាខែតុលា" ចំនួន ៣០នាក់។ ក្នុងចំណោមនារីទាំង ៣០ នាក់នេះ មានកម្មាភិបាល សម្ព័ន្ធ យុវជនឆ្នើមចំនួន ១៣ នាក់ និងនារីមានស្មាដៃឆ្នើមលើគ្រប់វិស័យចំនួន ១៧ នាក់។ ជានារីម្នាក់ដែលបានលើកតម្កើងក្នុងចំណោមនាទីទាំង ៣០ នាក់នោះ លោកស្រី Luu Thi Bich Giang លេខាសម្ព័ន្ធយុវជនស្រុក Ngoc Hoi បានឲ្យដឹងថា៖
"ថ្ងៃនេះខ្ញុំមានកិត្តិយស និងមោទនភាពណាស់ដែលបានមកដល់ទីនេះ ហើយជានារីឆ្នើមក្នុងចំណោមនារីឆ្នើមបុប្ផាខែតុលា ឆ្នាំ ២០១៧។ នាពេលខាងមុខដោយមានមុខងារជាថ្នាក់ដឹកនាំនារីនៃសម្ព័នយុវជននោះ ខ្ញុំនឹងលើកទឹកចិត្ត និងបង្កើតឡើងឱកាសជួបជុំគ្នាសម្រាប់សមាជិកសម្ព័ន្ធយុវជន ជាពិសេសគឺនារី សំដៅបង្ហាញភាពខ្លាំងរបស់ខ្លួន”។
នាថ្ងៃទី ១៩ តុលា សម្ព័ន្ធសមាគមនារីខេត្ត Vinh Long បានរៀបចំពិធី រំលឹកខួបអនុស្សវរីយ៍លើកទី ៨៧ ទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម (២០/១០/១៩៣០-២០/១០/២០១៧) និងការប្រឡង ស្វែងរកចំណេះដឹងអំពីសិទ្ធិនារីតាមបទបញ្ញត្តិច្បាប់ និងសុវត្ថិភាព - សន្សំសំចៃអគ្គិសនី។ ការប្រឡងនេះគឺជាឱកាសដែលមានផលប្រយោជន៍សម្រាប់សមាជិកសម្ព័ន្ធសមាគមនារីអំពីចំណេះដឹងទូទៅស្ដីពីបទបញ្ញ្តត្តិច្បាប់ដែលទាក់ទិននឹងនារី៕