សកម្មភាពរំលឹកទិវាកំណាព្យវៀតណាមលើកទី១៥បានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស

សកម្មភាពរំលឹកទិវាកំណាព្យវៀតណាមលើកទី១៥បានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស - ảnh 1
ទិដ្ឋភាពនៃទិវាកំណាព្យ

(VOVworld)-នាថ្ងៃទី១១កុម្ភៈ នៅមណ្ឌលកេរិ៍ដំណែលអក្សរសាស្ត្រ Van Mieu-
 Quoc Tu Giam នៃទីក្រុងហាណូយ ទិវាកំណាព្យវៀតណាមលើកទី១៥បានបើក
យ៉ាងឱឡារិកដោយប្រធានបទ “រូមដំណើរនិងមានការច្នៃប្រឌិតជាមួយប្រទេស
ជាតិ” ។ កវី Nguyen Viet Chien សមាគមអ្នកនិពន្ធវៀតណាមនិងជាសមាជិកគណៈ
ចាត់តាំងទិវាកំណាព្យ បានចែករំលែកថា៖

“ទិវាកំណាព្យលើកទី១៥នេះគឺសំដៅរំលឹកខួបលើកទី៦០នៃទិវាបង្កើតសមាគមអ្នក និពន្ធវៀតណាម។ ឆ្នាំនេះមានការរួមដំណើររបស់បទកំណាព្យសម័យប្រឆាំងចក្រ
ព័ទ្ធអាមេរិកផង បទកំណាព្យសម័យផ្លាស់ប្តូរថ្មីផងនិងបទកំណាព្យរបស់កវីវ័យក្មេង
 ថ្មីបំផុត។​សកម្មភាពទាំងអស់នេះគឺសំដៅឆ្ពោះទៅការលើកដំកើងកំណាព្យនិងភាព
 ស្រទន់រណ្តំរបស់បទកំណាព្យស្នេហាជាតិ ”។

        ទន្ទឹមជាមួយគ្នានោះ ក្នុងថ្ងៃដដែល សមាគមអ្នកនិពន្ធទីក្រុងហូជីមិញបានបើក
នូវសកម្មភាពរំលឹកខួបលើកទី១៥នៃទិវាកំណាព្យវៀតណាមផងដែរ។ កវី Xuan
Truong អនុប្រធានក្លឹបអក្សរសាស្ត្រ សមាគមអ្នកនិពន្ធហូជីមិញបានចាត់ទុកថា៖

        “តាមរយៈទិវាកំណាព្យវៀតណាម ខ្ញុំបានឃើញថា មហាជនជាច្រើននាក់បាន
ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងទិវានេះ។ ប្រការនេះបានក្លាយទៅជាចំណុចសម្គាល់
ពិសេសក្នុងប៉ុន្មានថ្ងៃដើមនិទាឃៈរដូវរបស់ប្រទេសជាតិ។ ទិវានេះមកដល់ម្តងៗគឺ
មនុស្សច្រើនរូបបានទៅទស្សនាតាំងពីព្រឹករហូតដល់ពេលល្ងាច។ ខ្ញុំឃើញថា សេដ្ឋ
 កិច្ចកាន់តែមានការវិវឌ្ឍន៍ គឺមនុស្សស្វែងយល់កំពាព្យកាន់តែច្រើនដែរ”។

        អស់រយៈពេលរៀបចំបាន១៤លើកមក ទិវាកំណាប្យវៀតណាមបានក្លាយទៅ
 ជាពិធីបុណ្យវប្បធម៌និងជាពេលវេលាជួបប្រាស្រ័យរវាងកវីជាមួយអ្នកស្រាឡាញ់
កំណាព្យ និងជាឱកាសសម្រាប់ផ្សព្វផ្សាយតម្លៃរបស់កំណាព្យទៅជនវៀតណាម
គ្រប់ជំនាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ