សកម្មភាពរំលឹកទិវាជនចាស់ជរាអន្តរជាតិទី១តុលា
(VOVworld)-ក្នុងឱកាសទិវាជនចាស់ជរាអន្តរជាតិទី១តុលា ថ្នាក់ដឹកនាំខេត្ត Bac
Lieu (ភាគត្បូងវៀតណាម) បានទៅសាកសួរសុខទុកនិងផ្តល់អំណោយជូនជន
ចាស់ជរាក្នុងតំបន់។ តំណាងរបស់សមាគមជនចាស់ជរាខេត្ត Bac Lieu បានរួមផ្សំ
ជាមួយមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ រៀបចំមហោស្រពកីឡាសំដៅស្វាគមទិវា
នេះ។ សម្ព័ន្ធសមាគមយុវជន វៀតណាមនៅខេត្ត Bac Lieu ក៏បានរៀបចំពិធីចេញ
ទ័ព “ធ្វើដំណើរដើម្បី សុខភាពជនចាស់ជរាឆ្នាំ២០១៤”។ ឯនៅខេត្ត Binh Duong បានប្រព្រឹត្តទៅមហោស្រពសំនៀងរបស់ជនចាស់ជរាខេត្តលើកទី១២ឆ្នាំ២០១៤ ដោយមានការចូលរួមរបស់ក្រុមសិល្បៈចំនួន១៤ មកពីខេត្ត Binh Duong, Binh
Phuoc, Ninh Thuan, Dong Nai និងទីក្រុង ហូជីមិញ។ បទចំរៀងដែលបានសម្តែង
ក្នុងមហោស្រពគឺជាបទចំរៀងស្តីពីសេចក្តីស្នេហាជាតិ មោទនភាពជាតិផងដែរ។
|
ទិដ្ឋភាពនៃកម្មវិធីបូកសរុប “ដំណើរការដើម្បីសុខភាពជនចាស់ជរា”
(រូបថតៈ tamguong) |
នាព្រឹកថ្ងៃទី១តុលានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគម យុវជនវៀត
ណាម មជ្ឈឹមសមាគមគ្រូពេទ្យវ័យក្មេង បានរៀបចំពិធីបូកសរុប “ដំណើរការដើម្បី
សុខភាពជនចាស់ជរា”។ ចូលរួមពិធីនេះ មានប្រធានគណៈ កម្មាធិការមជ្ឈឹមរណ
សិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan រួម ទាំងជនចាស់ជរាជាង២០០
នាក់ សមាជិកសម្ព័ន្ធយុវជនទូទាំងទីក្រុង ហាណូយជាង៥០០នាក់។ អនុសេនីយ៍
ឯកបំរុង Luong Xuan Thang គ្រូពេទ្យ នៅមន្ទីពេទ្យ១០៣បានចែករំលែកថា៖
“ជនចាស់ជរាភាគច្រើននៅតំបន់ឆ្ងាយដាច់ស្រយាល់ មានតម្រូវការថែទាំ
សុខភាពយ៉ាងខ្លាំង ប៉ុន្តែ ពួកគេមិនទទួលបានការថែទាំគ្រប់គ្រាន់អំពី សុខាភិបាល
ឡើយ។ ដោយសារទៅកាន់មន្ទីពេទ្យគឺពិបាកនិងគ្មានមធ្យោបាយ ពេលដែល
ឃើញថា យើងខ្ញុំមកពិនត្យជំងឺ ពួកគេមានភាពសប្បាយរីករាយ”។
ក្នុងពេលជាមួយគ្នានោះ “សិល្បៈករ សិល្បៈការីនីចាស់ជរាជាមួយវប្បធម៌
ជាតិ” ជាប្រធានបទនៃសិក្ខាសាលា១ជួយជ្រោមជ្រែងទិវាជនចាស់ជរាអន្តរជាតិ។ ថ្លែងមតិនៅទីនេះ សាស្រ្តាចារ្យ Hoang Chuong នាយកមជ្ឈមណ្ឌលស្រាវជ្រាវ អភិរក្សនិងពង្រីកវប្បធម៏ជនជាតិបានឲ្យដឹងថា៖
“ចំពោះសិល្បៈករ សិល្បៈការិនីបដិវត្តជើងចាស់ គឺអាយុមិនជាបញ្ហាចំពោះ
ទេពកោសល្យ សមត្ថភាព ការជក់ចិត្តនិងច្នៃប្រឌិតរបស់ពួកគាត់ឡើយ។ អាយុ
កាន់តែខ្ពស់ ឆន្ទៈកាន់តែខ្លាំង។ សិល្បៈករ សិល្បៈការិនីបដិវត្តជើងចាស់ ជានិច្ច
កាលមាន ការទទួលខុសត្រូវ ចំពោះខឿនវប្បធម៌ជាតិជានិច្ច”៕