សកម្មភាពវិជ្ជមានក្នុងទំនាក់ទំនងឥណ្ឌា-វៀតណាមបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី

(VOVWORLD) -ក្នុងឱកាសដែលប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang អញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤មិនានោះ ទីភ្នាក់ងារ សារព័ត៌មានវៀតណាម បានអនុវត្ត ន៍បទសម្ភាសន៍សាស្ត្រាចារ្យ បណ្ឌិត Pankaj Jha ស្តីពីទំនាក់ទំនងវៀតណាម-ឥណ្ឌា។


សាស្ត្រាចារ្យ បណ្ឌិត Pankaj Jha បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ សកម្មភាពវិជ្ជមានក្នុងទំនាក់ទំនងឥណ្ឌា-វៀតណាម បាន បើកចេញនូវយថាទស្សន៍ សហប្រតិបត្តិការថ្មីរវាងភាគីទាំងពីរ។ សកម្ម ភាពទាំងអស់នេះរួមទាំងការយល់ដឹង នយោបាយលើបញ្តាបញ្ហាសំខាន់ៗ វិស័យការពារជាតិនិងយុទ្ធសាស្ត្រ ព្រមទាំងស្វែង រកវិស័យថ្មីនៃទំនាក់ទំនងដៃគូកំពុងអភិវឌ្ឍន៍។ សកម្មភាពវិជ្ជមានទាំងអស់ពោលខាង លើ ស្តែងចេញច្បាស់នូវស្ថានភាពជាក់ស្តែងគឺ ប្រទេសទាំងពីរកំពុងត្រៀមជាស្រេច លើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងកម្រិតថ្មី។

        ក្នុងបរិបទនោះ សាស្ត្រាចារ្យ Pankaj បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅ ឥណ្ឌារបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang លើកនេះជាព្រឹត្តិការណ៍ សំខាន់។ ដំណើរទស្សនកិច្ចសំដៅកសាងរបៀបវារៈរួមសម្រាប់ផែនការសកម្មភាព ដំណាក់កាល២០១៨-២០២០ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីឥណ្ឌា Modi នៅវៀតណាមនាពេលកន្លងទៅ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ