សកម្មភាពវប្បធម៌ដ៏គគ្រឹកគគ្រេងអបអរសាទរខួបលើកទី ៦៨ ទិវារំដោះរដ្ឋធានីហាណូយ

(VOVWORLD) - នៅសារមន្ទីរហាណូយ មាន ការតាំងពិព័រណ៌ “ផ្នត់រស់នៅចាស់” ដែលរំលឹកពីជីវភាពរស់នៅរបស់គ្រួសារធូរធារនៅ ទីក្រុង ជាមួយនឹងវត្ថុនិងឯកសារជាច្រើនដែលត្រូវបានសម្រាំងក្នុងនិងក្រៅប្រទេស ដោយជួយមហាជនយល់ដឹងកាន់តែច្បាស់អំពីជីវភាពសង្គមក្នុងដំណាក់កាល ពាក់ កណ្តាលទីមួយនៃសតវត្សទី ២០។ 

សកម្មភាពវប្បធម៌ដ៏គគ្រឹកគគ្រេងអបអរសាទរខួបលើកទី ៦៨ ទិវារំដោះរដ្ឋធានីហាណូយ - ảnh 1សកម្មភាពវប្បធម៌ដ៏ទាក់ទាញជាច្រើនត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ៦៨ នៃទិវារំដោះរដ្ឋធានីហាណូយ។ រូបថត៖ hanoimoi.com.vn
ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ ទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២) មន្ទីរវប្បធម៌ និងកីឡាទីក្រុងហាណូយ នឹង រៀបចំសកម្មភាពវប្បធម៌ សិល្បៈដ៏ទាក់ទាញជាច្រើននៅគោលដៅទេសចរណ៍បេតិ កភណ្ឌ កន្លែងជួបប្រាស្រ័យវប្បធម៌នានា ដើម្បីបម្រើមហាជនរដ្ឋធានីនិងភ្ញៀវទេសចរ យ៉ាងច្រើនកុះករ។
នាថ្ងៃទី ៦ ខែតុលា បណ្ណាល័យហាណូយបានបើកការតាំងពិព័រណ៌សៀវភៅ ដោយប្រធានបទ “លោកអ៊ុំហូ ជាមួយរដ្ឋធានីហាណូយ”។ នៅសារមន្ទីរហាណូយ មាន ការតាំងពិព័រណ៌ “ផ្នត់រស់នៅចាស់” ដែលរំលឹកពីជីវភាពរស់នៅរបស់គ្រួសារធូរធារនៅ ទីក្រុង ជាមួយនឹងវត្ថុនិងឯកសារជាច្រើនដែលត្រូវបានសម្រាំងក្នុងនិងក្រៅប្រទេស ដោយជួយមហាជនយល់ដឹងកាន់តែច្បាស់អំពីជីវភាពសង្គមក្នុងដំណាក់កាល ពាក់ កណ្តាលទីមួយនៃសតវត្សទី ២០។ ក៏នៅសារមន្ទីហាណូយដែរ នាថ្ងៃទី ៧ តុលា នឹង មានការតាំងពិព័រណ៌គំនូរប្រជាប្រិយវៀតណាមលើវត្ថុធាតុខ្មុកម្រ័ក្សណ៍ដោយប្រធានបទ “ផ្លូវ” ដែលត្រូវបានគេរំពឹងថា នឹងនាំមកនូវទស្សនវិស័យគួរឲ្យចាប់អារម្មណ៍ និងប្រកប ដោយភាពច្នៃប្រឌិតអំពីប្រភេទគំនូរប្រពៃណីរបស់ប្រទេសជាតិ។ នាថ្ងៃទី ៨ តុលា នៅមជ្ឈមណ្ឌលវប្បធម៌ហាណូយ នឹងប្រព្រឹត្តទៅការតាំង ពិពណ៌ “លោកអ៊ុំហូជាមួយរដ្ឋធានីហាណូយ”។
នៅកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam នឹងបើកការតាំងពិព័រណ៌ “សិលាចរិតនិទានរឿង” ក្នុងបំណងចង់រំលេចនូវតម្លៃ ប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈនៃសិលាចរិតបណ្ឌិតចំនួន ៨២ នៅក្នុង Van Mieu - Quoc Tu Giam។ មុននោះក៏នៅកេរ្តិ៍ដំណែលនេះដែរ នឹងបើកការតាំងពិព័រណ៍រូបថត ទីក្រុងហាណូយឆ្នាំ ២០២២ ក្រោមប្រធានបទ “ពណ៌វប្បធម៌នៃរដ្ឋធានី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ