សកម្មភាពសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជននៅតំបន់នានា
|
សកម្មភាពសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជននៅតំបន់នានា
(www.quan2.hochiminhcity.gov.vn) |
(VOV)_នារសៀលថ្ងៃទី ២១ មករា ក្នុងដំណើរទៅសាកសួរសុខទុក្ខនិងជូនអំ
ណោយបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅមជ្ឈមណ្ឌលគាំពាកុមារ Tam Binh ( ខ័ណ្ឌ Thu
Duc ទីក្រុងហូជីមិញ) (ភាគខាងត្បូងវៀតណាម) លោក Nguyen Thien Nhan ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានលើកសរសើរ ការ យកចិត្តទុកដាក់ និងភាពសកម្មរបស់បណ្ដាកម្មាភិបាល បុគ្គលិកវ័យក្មេងក្នុង មជ្ឈមណ្ឌលក្នុងឆ្នាំកន្លងទៅ។ លោក Nguyen Thien Nhan មានគោលបំណងថា៖
មជ្ឈមណ្ឌលបន្តវិនិយោគច្រើនជាងទៀត ដើម្បីក្មួយៗមានជីវភាពរស់នៅល្អ ជោគ
ជ័យក្នុងសង្គម និងក្រោយនេះមានលក្ខ័ណត្រឡប់មកវិញ រួមវិភាគទានសំរាប់
មជ្ឈមណ្ឌល។
ទឹកប្រាក់ចំនួន១,៥ពាន់លានដុង ដែលបណ្ដាអង្គភាពអាជីវកម្ម អង្គការ
បុគ្គលនិងស្ថាប័ននៅខេត្ត Lao Cai រៃអង្គាស ជួយឧបត្ថម្ភជនរួមជាតិក្រីក្រទទួល បុណ្យចូលឆ្នាំថ្មី ឆ្នាំមមីឆស័ក ២០១៤។ ឆ្នាំនេះ ខេត្ត Lao Cai មានសកម្មភាព សម្បុរសធម៌ជួយឧបត្ថម្ភជនក្រីក្រជាច្រើន គ្រួសារគោលនយោបាយ អ្នកមាន គុណូបការះចំពោះប្រទេសជាតិ…ល។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៤នេះ គណកម្មាធិការបក្សក្រុមប្រឹក្សារប្រជាជនខេត្ត An Giang បានបង្កើតក្រុមចំនួន៨ ទៅសាកសួរសុខទុក្ខ ជូនអំណោយ ជូនពរឆ្នាំថ្មី បណ្ដាអង្គភាពយោធា មន្ទីរពេទ្យ សមាគមសាសនាផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្ត៕