សកម្មភាពសាកសួរសុខទុក្ខ និងថែទាំបុណ្យតេតជូនពលករ និង​គ្រួសារ​គោលនយោបាយ

(VOVWORLD) - លោក Tran Thanh Man មានគោលបំណងថាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃទីក្រុង Can Tho បន្តយកចិត្តទុកដាក់ ថែទាំដល់គ្រួសារគោលនយោបាយ ជនក្រីក្រ គ្រួសារមានស្ថានភាពលំបាកក្នុងទីក្រុង; បណ្ដាគ្រួសារបន្តពង្រីកប្រពៃណីបដិវត្ត។
សកម្មភាពសាកសួរសុខទុក្ខ និងថែទាំបុណ្យតេតជូនពលករ និង​គ្រួសារ​គោលនយោបាយ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man សាកសួរសុខទុក្ខ និងថែទាំបុណ្យតេតជូនពលករ និងគ្រួសារគោលនយោបាយ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ២៣ ខែមករា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man រួមជាមួយថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Can Tho បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រចំនួន ៥០ គ្រួ នៅសង្កាត់ An Hoi ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho ។

អញ្ជើញថ្លែងនៅទីនេះ លោក Tran Thanh Man មានគោលបំណងថាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃទីក្រុង Can Tho បន្តយកចិត្តទុកដាក់ ថែទាំដល់គ្រួសារគោលនយោបាយ ជនក្រីក្រ គ្រួសារមានស្ថានភាពលំបាកក្នុងទីក្រុង; បណ្ដាគ្រួសារបន្តពង្រីកប្រពៃណីបដិវត្ត។

ក្នុងឱកាសនេះ លោក Tran Thanh Man បានអញ្ជើញទៅជូនពរឆ្នាំថ្មីដល់បក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុង Can Tho បណ្ដាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅទីក្រុង Can Tho ក្នុងឱកាសទទួលអំណរបុណ្យតេត ២០២០ ប្រកបដោយស្មារតីសប្បាយរីយរាយ សុវត្ថិភាព និងសន្សំសំចៃ។

នាព្រឹកថ្ងៃទី ២៣ ខែមករា លោក Pham Minh Chinh ប្រធានគណៈកម្មការចាត់តាំងមជ្ឈឹម បានដឹកនាំក្រុមការងារអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយឆ្នើម យុទ្ធជនពិកា យុទ្ធជនជម្ងឺនៅខេត្ត  Dien Bien ក្នុងឱកាសទទួលអំណរឆ្នាំថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ